សន្តប្លែស ជាអភិបាល និងជាមរណសាក្សី ថ្ងៃទី៣ ខែកុម្ភៈ

សន្តប្លែស ជាលោកអភិបាលនៃក្រុងសេបាសៀ លោកត្រូវបានគេស្គាល់ថា ជាគ្រូពេទ្យព្យាបាលខាងរូបរាង្គកាយ និងខាងផ្លូវវិញ្ញាណ។ លោកបានចូលនិវត្តន៍ពីមុខងារលោកអភិបាល និងបានទៅអធិដ្ឋាននៅរូងភ្នំមួយកន្លែង។ មនុស្សជាច្រើនតែងតែទៅរកលោក ដើម្បីសុំទទួលការព្យាបាល។ ក្នុងឆ្នាំ៣១៦ មន្ត្រីនៅក្រុង ខាបផាដូស៊ីយ៉ា និង លេស័រ អាមេនៀ បានចាប់ខ្លួនលោកអភិបាល ប្លែស ពីបទលោកជាគ្រីស្តបរិស័ទ ព្រោះក្នុងពេលនោះព្រះសហគមន៍រងការបៀតបៀន។ គេបញ្ជូនលោកទៅគុក នៅតាមផ្លូវ មានស្រ្តីម្នាក់ មានកូនប្រុសម្នាក់ ហើយកូននោះស្លាក់ឆ្អឹងត្រី ស្ទើតែស្លាប់នៅក្បែរជើងរបស់លោកប្លែស ភ្លាមនោះ លោកប្លែស បានឈប់ ហើយព្យាបាលក្មេងតូចនោះ។ លោកអារីកូឡា ខឹងជាខ្លាំង ដោយលោកមិនអាចបង្ខំលោកប្លែសឱ្យបោះបង់ចោលជំនឿបាន លោកបានវាយលោកប្លែសដោយដំបង ដែលភ្ជាប់ជាមួយទំពក់ រហែកសាច់លោក។ ហើយបញ្ជូនឱ្យគេកាត់ក្បាលលោក មុននឹងកាត់គេបានសិតសក់លោក។ លោកបានទទួលមរណភាពប្រហែលឆ្នាំ៣១៦។

Facebook
Twitter
LinkedIn