សន្ត ថូម៉ាស នៅអគីណូ ថ្ងៃទី២៨ ខែមករា

លោក ថូម៉ាស ជាជនជាតិអ៊ីតាលី លោកកើតនៅក្នុងត្រកូលអភិជនម្នាក់ ក្នុងឆ្នាំ១២២៥ ។ កាលអាយុបាន ១៦ឆ្នាំ លោកបានសំរេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូ ជាគ្រួសារដែលទើបនឹងបង្កើតឡើង ។ ញ្ញាតិសន្តានរបស់លោក មិនព្រមឲ្យលោកចូលបួសទេ ហើយបងប្អូនរបស់លោក បានទៅចាប់ លោក និងនាំលោកចេញពីអារាមថែមទៀតផង ។ សម្តេចប៉ាបបានហៅ ថូម៉ាស អោយចូលទៅជួប លោកបានដាស់តឿនម្តាយ និងបងប្រុស របស់ ថូម៉ាស អោយឈប់រារាំងផ្លូវក្នុងការបួសរបស់ ថូម៉ាស ។ ថូម៉ាស ក៏បានវិលត្រឡប់ទៅរស់នៅក្នុងក្រុមគ្រួសារដូមិនីកូ វិញ។ ក្រុមគ្រួសារនោះ ក៏បាន បញ្ជូន ថូម៉ាស អោយទៅរៀនបន្ថែមទៀតនៅប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ។ ពេលថូម៉ាស បួសជាបូជាចារ្យ លោកក៏ក្លាយទៅជាសាស្រ្តាចារ្យដ៏មានឈ្មោះល្បីល្បាញ ។ លោកចូលចិត្ត ទេសនាឲ្យអ្នកក្រីក្រស្តាប់ ព្រមទាំងសរសេរសៀវភៅជាច្រើនក្បាល ។ លោកថូម៉ាស បានក្លាយទៅជាសាស្រ្តាចារ្យនៅក្រុងប៉ារីស ក្រុងរ៉ូម និងក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី) ។ ដោយផ្អែកតាមទស្សនៈវិជ្ជារបស់លោកអរីស្តូត និងលោក ថូម៉ាស បានរៀបរៀង និងធើ្វសំយោគ រវាងគោលលិទិ្ធគ្រីស្តសាសនាដែលលោកបានទទួលពីដូនតា ទៅនឹងវប្បធម៌សម័យរបស់លោក ។ លោកបានប្រម៉ែលប្រមូលយោបល់សី្តពីទេវវិជ្ជាគ្រីស្ត សសានា ។ ហើយធើ្វការចងក្រងជាសៀវភៅបានច្រើនក្បាល ។ សៀវភៅទាំងនោះ មានឥទិ្ធពល យ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃនេះ ។ ព្រះយេស៊ូបានបង្ហាញខ្លួនអោយលោកថូម៉ាស ឃើញក្នុងសុបិននិមិត្ត ។ ព្រះយេស៊ូសួរ លោកថា “អ្នកត្រូវការរង្វាន់អី្វពីខ្ញុំ” ? លោកថូម៉ាស ឆ្លើយតបទៅព្រះអង្គវិញថា “ខ្ញុំប្របាទត្រូវការ តែព្រះអង្គមួយគត់ ” លោកបានទទួលមរណភាពក្នុងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១២៧៤។

Facebook
Twitter
LinkedIn