សន្តីអេនជីឡា ម៉េរីស៊ី អ្នកបង្កើតក្រុមគ្រួសារបព្វជិតា អ៊ូសូឡា ថ្ងៃទី២៧ ខែមករា

នាង អេជីឡា កើតនៅ ដេស៊ីនសាណូ ភាគខាងជើងប្រទេសអ៊ីតាលី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៤៧៤។ គ្រួសារនាង ជាអ្នកមានជំនឿ រាល់យប់គេតែងតែអធិដ្ឋានជាមួយគ្នា ហើយរៀងរាល់ថ្ងៃឳពុកនាងតែងអាន ជីវប្រវត្តិរបស់សន្តសនី្តអោយកូនៗស្តាប់ ។ អាយុបាន ១៥ឆ្នាំ នាង អង់សែល ក៏ចូលជាសមាជិការបស់ក្រុមគ្រួសារអ្នកបួស ” ហ្រ្វង់ស៊ីស្កូ ” ។ ព្រះជាម្ចាស់ បានសំដែងអោយនាងឃើញក្នុងសុបិន្តនិមិត្តថា “ នាងនឹងដឹងនាំស្រីៗ ដែល ស័្មគ្រចិត្តបំរើព្រះជាម្ចាស់ ” ។ ពេលនាងអាយុបាន ២០ឆ្នាំ នាងបានវិលត្រឡប់ទៅផ្ទះកំណើតរបស់នាងវិញ ។ នាង អេជីឡា ឃើញថានៅក្នុងភូមិរបស់នាង មានក្មេងៗជាច្រើនពុំបានទទួលការអប់រំជំនឿ ហើយជាពិសេស គឺខាងសីលធម៌ ។ នាងក៏បបួលមិត្តភក្តិស្រីៗដែលរស់នៅក្នុងភូមិ បេសសៀរ បានចំនួន១២នាក់ អោយស្ម័គ្រចិត្តនៅព្រហ្មចារិនី ហើយបំពេញមុខងារជាអ្នកអប់រំកេ្មងៗ ដើម្បីអោយក្មេងៗមានការរៀនសូត្រផង និងមានសីលធម៌រស់នៅល្អផង ។ នាងបានយកចិត្តទុកដាក់អប់រំស្រី្តជាម្តាយ អោយប្រតិបត្តិតាមដំណឹងល្អរបស់ព្រះយេស៊ូ គ្រីស្ត នៅក្នុងរង្វង់គ្រួសារ។ ឆ្នាំ១៥០៦ ពេលនាងកំពុងអធិដ្ឋាន នៅក្នុងវាលស្សែនៅប្រូដាសសូ នាងអេជីឡា មានគំនិតមួយ គឺចង់បង្កើតក្រុមគ្រួសារនៃព្រះនាងម៉ារីនៅក្រុថប្រេសស៊ីកា។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៥៣៥ នៅប្រេសស៊ីកា នាងរួមជាមួយ សហការី២៨នាក់ បានថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់ ដោយសច្ចាររស់នៅក្នុងភាពព្រហ្មចារី និងរស់នៅតាមគំរូរបស់សន្តីអួសាឡា នាងបានបង្កើតក្បូនច្បាប់ សម្រាប់ក្រុមបព្វជិតនេះក្នុងឆ្នាំ១៥៣៦ ដើម្បីអប់រំ យុវជនយុវនារី ដោយចិត្តស្រឡាញ់ ។ នាងបានទទួលមរណភាពនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៥៤០ ហើយត្រូវបានប្រកាសជាសន្តបុគ្គលនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៨០៤។

Facebook
Twitter
LinkedIn