សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,២៣-២៨
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ករបស់ព្រះអង្គនាំគ្នាដើបណ្តើរបូតកួរស្រូវបណ្តើរ។ ពួកខាងគណៈផារីស៊ីទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ! ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃសប្ប័ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលទ្រង់ឃ្លាន ហើយត្រូវការអាហារបរិភោគ។ នៅសម័យនោះ លោកអប៊ីយ៉ាថារធ្វើជាមហាបូជាចារ្យ។ ព្រះបាទដាវីឌចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សឱ្យបម្រើថ្ងៃសប្ប័ទឡើយ។ ហេតុនេះហើយ បានជាបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។