រះសហគមន៍ចាត់ចែងរយៈពេលពីរ ឬបីអាទិត្យ ក្រោយបុណ្យព្រះយេស៊ូប្រសូតដើម្បីដាស់តឿនគ្រីស្តបរិស័ទ ឲ្យនឹករំពឹងអំពីអត្ថន័យដ៏ប្រសើរបំផុតនៃព្រះកំណើតរបស់ព្រះយេស៊ូ។ ក្នុងរដូវនេះ ព្រះសហគមន៍អានលិខិតរបស់គ្រីស្តទូតយ៉ូហាន ដែលរិះគិតយ៉ាងជ្រៅអំពីជីវិតថ្មីដែលព្រះគ្រីស្តប្រទានឲ្យមនុស្សលោក។ ទោះបីព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ក្តី ក៏ព្រះអង្គរស់នៅដូចមនុស្សយើងក្នុងគ្រប់ប្រការទាំងអស់ដែរ គឺព្រះអង្គរៀនដើរ រៀននិយាយ រៀនសូត្រក្នុងសាលា ត្រូវឪពុកម្តាយប្រដៅ។ ល។ ព្រះអង្គគោរពតាមអរិយធម៌និងទំនៀមទម្លាប់ស្រុកអ៊ីស្រាអែល ហើយកាន់តាមធម៌វិន័យរបស់លោកម៉ូសេដូចគេឯងដែរ។ ក្នុងពិភពលោក គ្រីស្តបរិស័ទមានអរិយធម៌និងទំនៀមទម្លាប់ប្លែកៗគ្នា តាមស្រុកតាមប្រទេស ។ គ្រីស្តបរិស័ទគោរពព្រះគ្រីស្តតាមប្រពៃណី និងអរិយធម៌រៀងៗខ្លួន ដោយមានព្រះវិញ្ញាណបំភ្លឺឲ្យមានចិត្តគំនិតដូចព្រះយេស៊ូ ក្នុងគ្រប់កិច្ចការទាំងអស់។ ព្រះគម្ពីរមិនបានប្រាប់យើងអ្វីឡើយ ទាក់ទងនឹងខួបដំបូងឬជីវិតនៅវ័យក្មេងរបស់ព្រះយេស៊ូ។ យើងដឹងរឿងពិតពីការភៀសខ្លួនទៅប្រទេសអេស៊ីប ហើយត្រឡប់មកណាសារ៉ែតវិញ ហើយហេតុ ការណ៍ម្តងទៀត នៅពេលឪពុកម្តាយបានរកឃើញព្រះកុមារយេស៊ូនៅក្រុងយេរូសាឡឹម។ យើងឃើញថា ពិធីបុណ្យរបស់ព្រះសហគមន៍ ឆាប់អស់រឿងរ៉ាវរបស់ជីវិតវ័យក្មេងរបស់ព្រះអង្គ។ យើងទើបតែយកចិត្តទុកដាក់គ្រួសាររបស់ព្រះអង្គ ជាពិសេស នៅសតវស្សមុន តាមរយៈសម្តេច ប៉ាប លេអូទី ៨ បានគាំទ្រថ្ងៃបុណ្យព្រះរាជវង្សនេះ ដោយសង្ឃឹមថា អាចជួយឲ្យគ្រួសារកាតូលិក ចាប់អារម្មណ៍មានសេចក្តីស្រឡាញ់ស្មោះត្រង់ និងឧទ្ទិសខ្លួនតាមគំរូរបស់គ្រួសារនៅណាសារ៉ែត។ គោលដៅដំបូងរបស់ព្រះសហគមន៍ ដើម្បីគាំទ្របុណ្យនេះ គឺ ចង់ឲ្យគ្រួសារដ៏វិសុទ្ធនេះ ជាគំរូ សម្រាប់គ្រួសារកាតូលិក។ បពិត្រព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរ ឲ្យគ្រួសារទាំងអស់ ជាពិសេសគ្រួសារកាតូលិក បង្ហាញ សេចក្តីស្រឡាញ់ ការឧទ្ទិសខ្លួនឲ្យគ្នាទៅវិញទៅមក ចេះលើកលែងទោស មិនប្រកាន់គ្នា ហើយយកចិត្តទុកដាក់អប់រំកូន តាមជំនឿកាតូលិកផង។