ព្រះសហគមន៍ព្រែកទាល់មានបើកវគ្គបំប៉នថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ
កុមារាកុមារីចំនួន១៥នាក់បានធ្វើដំណើរតាមទូក

រៀងរាល់ថ្ងៃចន្ទដល់សុក្រដើម្បីមកសិក្សាបន្ថែមលើមុខវិជ្ជាភាសាអង់គ្លេស ដែលបង្កើតឡើងដោយព្រះសហគមន៍ព្រែកទាល់ ដែលមានទីតាំងនៅភូមិព្រែកទាល់ ឃុំកោះជាវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ឈិត ប៊ុន លឹម ជាគ្រូបង្រៀនភាសាបរទេសបានមានប្រសាសន៍ថា ព្រះសហគមន៍បានបើកថ្នាក់បំប៉នភាសាអង់គ្លេសសម្រាប់កុមារអាយុចន្លោះពី១២ទៅ១៤ ឆ្នាំ មានសិស្សសរុបចំនួន១៥នាក់ក្នុងនោះស្រី១០នាក់ និងប្រុស៥នាក់។ ការសិក្សានេះ បានរៀបចំឡើងនៅលើផ្ទះបណ្តែតទឹក តាមបណ្តោយបឹងទន្លេសាប ដែលចាប់ផ្តើមឡើងនៅម៉ោង៧ព្រឹក ដែលមានរយៈពេល៣ម៉ោងរាល់ថ្ងៃចន្ទដល់សុក្រ។

លោកគ្រូរូបនេះបានបន្ថែមទៀតថា លោកចាប់ផ្តើមបង្រៀនបំប៉នថ្នាក់ភាសាអង់គ្លេសនេះចាប់តាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ដោយសារ តែក្មេងៗ ខ្លះរៀនដល់ ថ្នាក់ទី៩ទៅហើយ តែនៅមិនចេះអ្វីសោះ ដូច្នេះ ទើបបង្រៀនឱ្យពួកគាត់មានមូលដ្ឋានគ្រឹះខ្លះៗពីថ្នាក់ ខាងក្រោមទៅ។

លោកប៊ុន លឹម ឲ្យដឹងថា «សម្រាប់គ្រួសារដែលមានជីវភាពធូរធារមានជាកាណូត ឬក៏ទូកសម្រាប់ឱ្យកូនគេជិះមករៀន។ ក្មេងខ្លះទៀតក៏ចង់មករៀនដែរ ប៉ុន្តែដោយសារគ្មានអ្វីជិះ ព្រោះឪពុកម្តាយរបស់ពួកគាត់យកទូកទៅនេសាទ។»

កុមារាសៀង ឆេងហ័រ បានឱ្យដឹងថា គាត់បានមករៀនទីនេះ មួយរយៈហើយ។ ជាសិស្សថ្នាក់ទី៦ ឆេងហ័របានឲ្យដឹងទៀតថា «ខ្ញុំនិងមិត្តភក្ត័អភិវឌ្ឍខ្លួនអាចចេះបានខ្លះគ្រាន់បើជាងកាលពីពេលមិនទាន់បានមករៀនទីនេះ។»
កកស្រីនិ

Facebook
Twitter
LinkedIn