សម្តេចប៉ាប! គ្រិស្តបរិស័ទគ្រប់រូបគឺជាសក្ខីភាពរបស់ព្រះគ្រីស្តក្នុងជីវិតប្រចាំថ្ងៃ

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូនៅថ្ងៃទី ០៦ ខែ មករា  បានចេញនូវសារលិខិតមួយ សម្រាប់ទិវាសាសនទូតពិភពលោកឆ្នាំ ២០២២ ដោយ​បានជំរុញឱ្យគ្រីស្តបរិស័ទទាំងអស់ប្រកាសដំណឹងល្អ និងអំពី​ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងការសង្គ្រោះមនុស្សជាតិនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ។

វ៉ាទីកង់ញូវបានរាយការណ៍ថា  ខ្លឹមសារសំខាន់ដែលសង្កត់ធ្ងន់នៅក្នុងសារនោះ គឺសម្តេចប៉ាប បញ្ជាក់អំពីតួនាទីរបស់គ្រីស្តបរិស័ទ ដែលផ្តោតលើប្រធានបទ៖ «អ្នកនឹងក្លាយជាសក្ខីភាពរបស់អង្គព្រះគ្រីស្ត»។ 

សម្តេចប៉ាបបានឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះមួយចំនួននៃ «ជីវិត និងបេសកកម្មរបស់គ្រីស្តបរិស័ទគ្រប់រូប»។  ទ្រង់មានបន្ទូលថា «ព្រះជាម្ចាស់ទ្រង់ត្រាស់ហៅគ្រីស្តបរិស័ទគ្រប់រូប ដើម្បីជាសក្ខីកម្មជាមួយព្រះគ្រីស្ត»។​

សម្តេច​ប៉ាប បាន​មានបន្ទូល​ថា ព្រះគ្រីស្ត​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រកាសដំណឹងល្អមកមនុស្សជាតិ ក្នុង​នាម​ជា​អ្នកប្រកាសដំណឹងល្អរបស់​ព្រះជាម្ចាស និង​ជា​«​សាក្សីដ៏​ស្មោះត្រង់​របស់​ទ្រង់»។

សម្តេចប៉ាបបានមានបន្ទូលបន្តថា ក្រោយមក គ្រប់គ្រីស្តបរិស័ទទាំងអស់ អាច​ធ្វើ​ជា​សាសនទូត និង​ជា​សាក្សី​ដល់​ព្រះគ្រីស្ត ដោយឡែកព្រះសហគមន៍ ជា​សហគមន៍របស់​ព្រះគ្រីស្ត គ្មាន​បេសកកម្ម​ណា​ផ្សេង​ក្រៅ​ពី​ការ​នាំ​យក​ដំណឹង​ល្អ​មក​កាន់​ពិភពលោក​ទាំងមូល​ ប្រកាសអំពីអត្តសញ្ញាណរបស់ព្រះសហគមន៍ និង ព្រះជាម្ចាស់ ។

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា គ្រីស្តបរិស័ទម្នាក់ៗដែលបានទទួលបានអគ្គសញ្ញាជ្រមុជទឹករួចហើយ គឺត្រូវបានព្រះជាម្ចាស់ត្រាស់ហៅឱ្យបំពេញបេសកកម្មរបស់ព្រះសហគមន៍ សូម្បីតែ​សកម្មភាពធម្មតាក្នុងជីវិតប្រចាំថ្ងៃ​ក៏ដោយ។

Facebook
Twitter
LinkedIn