លោកឪពុក ​ វូ ​ង្វៀន​ ត្រូវបានជ្រើសតាំងជាប្រធានក្រុមសហជីវិន ប្រចាំអូស្ត្រាលី


លោកឪពុក អាទូរ៉ូ សូសា (Fr Arturo Sosa SJ) ជាប្រធាន​ក្រុមគ្រួសារបព្វជិត សហជីវិនព្រះយេស៊ូ បាន ជ្រើសតាំង លោកឪពុក ដូមីនីក វូ គីម ង្វៀន ជាប្រធានក្រុមសហជីវិនព្រះយេស៊ូប្រចាំតំបន់អូស្រ្តាលី (Provincial of the Australian province)។ នេះបើតាមការចុះផ្សាយរវស់វិបសាយ Australian Jesuit : Jesuit.org.au។ ប្រភពដដែលបានបន្តថា លោកឪពុក វូ ង្វៀន នឹងចូលបំពេញមុខងារថ្មីនេះ នៅខែមករា ឆ្នាំ២០២១។

លោកឪពុក វូ ង្វៀន កើតនៅសៃហ្គន បន្ទាប់មកបានទទួលសិទ្ធិជ្រកកោនជាជនភៀសខ្លួន រួមជាមួយ ក្រុមគ្រួសារ នៅប្រទេសអូស្ត្រាលី។ លោកចូលរួមក្នុងក្រុមគ្រួសារ បព្វជិតសហជីវិន ក្នុងឆ្នាំ១៩៩៤ និងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ក្នុងឆ្នាំ២០០៤ ហើយបានថ្វាយពាក្យសច្ចានិរន្តរ៍​ នៅឆ្នាំ២០១៤។​ លោក បានសិក្សា ផ្នែកវិទ្យាសាស្ត្រ ទេវវិទ្យា និងការអប់រំ។

លោកបានមកបម្រើការងារនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្នជាលេខាធិការផ្នែកអប់រំ បឋមសិក្សានិងមធ្យមសិក្សា នៃក្រុមសហជីនព្រះយេស៊ូ នៅប្រទេសកម្ពុជា និងជានាយកសាលា សន្ត សាវីយេ នៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ ។

លោកឪពុក ដូមីនីក វូ គីម ង្វៀន ធ្លាប់បម្រើការងារ​នៅប្រទេសទីម័រ​ខាងកើត​និងបានបញ្ចប់ការ​សិក្សាក្រោយ​ឧត្តមសិក្សាផ្នែកអប់រំសិក្សានៅបូស្តុនឆ្នាំ ២០០៩-២០១១ ។

Facebook
Twitter
LinkedIn