ព្រះបន្ទូលប្រចាំថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២០

អត្ថបទគម្ពីរដំណឹងល្អ ម៉ាថាយ ១៧ៈ១-៩

ពួក​ខាង​គណៈ​ផារីស៊ី និង​ទំនៀមទម្លាប់
មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួកធម្មាចារ្យ​ពី​ក្រុង​យេរូសាឡឹម ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោកមិន​គោរព​តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ ? »។  ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស ​នឹង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ ? ។ ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល​​ថាៈ “ចូរ​គោរព​មាតាបិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតាបិតា​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត” ។ រីឯ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថាៈ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះជាម្ចាស់​រួច​ទៅ​ហើយ” អ្នក​នោះ​មិន​បាច់​គោរព​ ឪ​ពុក​​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។ មនុស្ស​មាន​ពុត​អើយ ពាក្យ​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នា ត្រូវ​ណាស់​គឺ:

“ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់
រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។
គេ​ថ្វាយបង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ
ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស
ប៉ុណ្ណោះ” ​»។

Facebook
Twitter
LinkedIn