ទីសម្គាល់របស់លោកយ៉ូណាស
ព្រះបន្ទូលដំណឹងល្អ សន្តលូកា ១១.២៩-៣២
ខណៈនោះមហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់ របស់ព្យាការីយ៉ូណាសឡើយ។ ៣០លោកយ៉ូណាសបានធ្វើជាទីសម្គាល់ ឲ្យអ្នកក្រុងនីនីវេ ឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះ ឃើញយ៉ាងនោះដែរ។ នៅថ្ងៃ ដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃង។ រីឯនៅទីនេះមានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃ ដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេ នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានប្រែចិត្តគំនិត នៅពេលឮសេចក្តីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះមានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត ! »។