ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.៧-១៣
ពេលនោះ ព្រះអង្គត្រាស់ហៅសាវ័ក ទាំងដប់ពីររូបមករួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅទាំងប្រទាន ឲ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើងតែមិនត្រូវយកអាវពីរបន្លាស់ ទៅជាមួយឲ្យសោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះរហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្តាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
ក្រុមសាវ័កក៏ចេញទៅប្រកាសឲ្យមនុស្សម្នាប្រែចិត្តគំនិត។ គេបានដេញខ្មោចជាច្រើន ចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេបានជាសះស្បើយ។