ព្រះបន្ទូលប្រចាំថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០

ថ្ងៃ​មួយ‌​ ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាទីស្ត ‌​និង‌​ ពួក​សិស្ស​ខាង​គណៈ​ផារីស៊ី​ នាំគ្នា​តម​អាហារ។​ពួកគេ​មក​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖​ «សិស្ស​របស់​លោក​យ៉ូហាន‌​ និង‌​សិស្ស​ខាង​គណៈ​ផារីស៊ី​តម​អាហារ​ ចុះ​ហេតុ​ដូច​ម្តេច​បានជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ ? »។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ក្នុង​ពិធី​មង្គល​ការ​នៅ​ពេល​កូន​កំឡោះ​នៅ​ជាមួយ​ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ​ ទេ ! ​ដរាប​ណា​កូន​កំឡោះ​នៅ​ជាមួយ​ គេ​មិន​អាច​តម​អាហារ​បាន​ឡើយ។​ ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ‌​‌ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។​ ពុំដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​ មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ ​បើ​ធ្វើ​ដូច្នេះ​‌ក្រណាត់​ថ្មី​នឹង​បណ្តាល​ឲ្យ​សម្លៀក​បំពាក់​ចាស់​ រហែក​លើស​ដើម​ទៅ​ទៀត។​ ពុំដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយ​ជូរថ្មី​ ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ​ បើធ្វើ​ដូច្នោះ​ស្រា​នឹង​ធ្វើឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ​ បណ្តាល​ឲ្យ​ខូច​ទាំង​ស្រា‌​ទាំង​ថង់​ស្បែក​ជាមិន​ខាន។‌​ ត្រូវ​ច្រក​ស្រាថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។

Facebook
Twitter
LinkedIn