ព្រះបន្ទូលប្រចាំថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.៣៤-៤៤
រំពេច​នោះ​ ព្រះ​យេស៊ូ​បញ្ជា​ក្រុម​សាវ័ក​ ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ភូមិ​បេត​សៃដា​មុន​ព្រះអង្គ​ ហើយ​ព្រះអង្គ​ប្រាប់​បណ្តា​ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។‌​ កាល​ឲ្យ​បណ្តា​ជន​ ចេញ​ផុត​អស់​ហើយ​‌ព្រះ​យេស៊ូ​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ។​ លុះ​ដល់​យប់​ ទូក​បាន​ទៅ​ដល់​កណ្តាល​សមុទ្រ​‌ រីឯ​ព្រះ​យេស៊ូ​វិញ‌​ ទ្រង់​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះអង្គ​ឯង។​ ព្រះ​អង្គ​ទត​ឃើញ​សាវ័ក​កំពុង​តែ​អុំទូក​ យ៉ាង​លំបាក​ ដ្បិត​បញ្ច្រាស​ខ្យល់។​ ពេល​ជិត​ភ្លឺ‌​ព្រះអង្គ​យាង​លើ​ទឹក​ ឆ្ពោះ​ទៅ​រក​ពួក​គេ​ ហើយ​ធ្វើ​ដូចជា​ចង់​យាង​បង្ហួស។‌​ កាល​ក្រុម​សាវ័ក​ឃើញ​ព្រះ​អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ​ គេ​ស្មាន​ថា​ខ្មោច​លង​ក៏នាំ​គ្នា​ស្រែក​ ដ្បិត​គេ​បាន​ឃើញ​ព្រះអង្គ​គ្រប់ៗ​គ្នា​ ហើយ​ភ័យ​រន្ធត់​ជាខ្លាំង។​ ព្រះ​យេស៊ូ​ក៏មាន​ព្រះ​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖‌​«ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង‌‌​ ខ្ញុំទេ​តើ​ច​កុំខ្លាច​អី ! »។​ បន្ទាប់​មក​ ព្រះអង្គ​យាង​ចូល​ក្នុង​ ទូក​ជាមួយ​គេ‌​ ហើយ​ខ្យល់​ក៏​ស្ងប់។​ ក្រុម​សាវ័ក​ងឿង​ឆ្ងល់​ពន់​ពេក​ណាស់​ ដ្បិត​គេ​ពុំទាន់​បាន​យល់​អំពី​រឿង​នំបុ័ង​ មក​ពីគេ​មាន​ចិត្ត​រឹង​រូស។

Facebook
Twitter
LinkedIn