ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូនលោកទីតុស
លោកទីតុសៈ ជាជនជាតិក្រិកម្នាក់(កាឡាទី ២.៣) ហើយជាសហការីរបស់លោកប៉ូលដែរ។ គាត់បានជួយគ្រីស្តបរិស័ទ ដែលទាស់ទែងខ្វែងគំនិតគ្នានៅក្រុងកូរិនថូស ឲ្យបានស្រុះស្រួលជានានឹងគ្នាវិញ (២កូរិនថូស ៧.៧-១៥)។ ពេលលោកប៉ូលសរសេរលិខិតនេះផ្ញើមកគាត់ គាត់ស្ថិតនៅកោះក្រែត ព្រោះលោកប៉ូលបានប្រគល់ភារកិច្ចឲ្យគាត់រៀបចំចាត់ចែងព្រះសហគមន៍ នៅលើកោះនោះ។
គោលសំខាន់ៗ:
ក្នុងលិខិតនេះ លោកប៉ូលទូន្មានអំពីរបៀបចាត់ចែងក្នុងព្រះសហគមន៍ អំពីមុខងាររបស់អ្នកដឹកនាំ និងអំពីឥរិយាបថរបស់ព្រឹទ្ធាចារ្យ យុវជន ស្ត្រីមេម៉ាយជាដើម។ ល។
គ្រីស្តបរិស័ទត្រូវកាន់តាមជំនឿឲ្យបានខ្ជាប់ខ្ជួន ហើយគោលនៃជំនឿនេះ គឺព្រះជាម្ចាស់ស្រឡាញ់ និងសង្គ្រោះយើងតាមរយៈព្រះយេស៊ូគ្រីស្ត។
គម្រោងគម្ពីរទីតុសៈ
- សេចក្ដីផ្ដើម ១.១-៤
- អ្នកដឹកនាំព្រះសហគមន៍ ១.៥-១៦
- ភារកិច្ចផ្សេងៗរបស់គ្រីស្តបរិស័ទ ២.១-១៥
- ការទូន្មានផ្សេងៗ ៣.១-១១
- អវសានកថា ៣.១២-១៥