ជីវប្រវត្តិរបស់សម្ដេចប៉ាបឡេអូទី១៤

សម្ដេចប៉ាប ឡេអូ ទី១៤ មានព្រះនាមដើមថា  រ៉ូបឺត ហ្វ្រាន់ស៊ីស ព្រីវូស្ដ (Robert Francis Prevost) ប្រសូតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៥៥ ជាជនជាតិអាមេរិកដំបូង ត្រូវបានបោះឆ្នោតជ្រើសរើសជាសម្តេចប៉ាប ប្រមុខដឹកនាំព្រះសហគមន៍កាតូលិក និងបុរីវ៉ាទីកង់ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥នេះ។ សម្ដេចប៉ាបប្រសូតនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក និងបានចាប់ផ្តើមការងារដំបូងនៅទីនោះ ជាបព្វជិត ក្នុងក្រុមបព្វជិនសន្តអូគូស្តាំង។ លោកបានបម្រើការនៅប្រទេសប៉េរូ ចន្លោះឆ្នាំ ១៩៨៥ ដល់ ១៩៨៦ និង ១៩៨៨ ដល់ ១៩៩៨ ជាបូជាចារ្យព្រះសហគមន៍ ជាអ្នកណែនាំជាន់ខ្ពស់ក្នុងភូមិភាគ ជាគ្រូបង្រៀននៅទេវវិទ្យាល័យ និងជាអ្នកមើលការខុសត្រូវភូមិភាគ (Administrator)។ លោកធ្លាប់ ជាអភិបាលនៃភូមិភាគឈីក្លាយ៉ូ (Chiclayo) នៅប្រទេសប៉េរូ ក្នុងឆ្នាំ ២០១៥ ដល់ ២០២៣ និងជាប្រធានក្រុមគ្រួសារបព្វជិត សន្តអូគូសស្ទីន ពីឆ្នាំ ២០០១ ដល់ ២០១៣។ នៅឆ្នាំ ២០១៥ លោកទទួលបានសញ្ជាតិបេរ៉ូ។ លោកត្រូវបានតែងតាំងជាកាឌីណាល់ក្នុងឆ្នាំ ២០២៣។ នៅឆ្នាំ ២០២៣ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានតែងតាំងលោកជាប្រធានទទួលបន្ទុកក្រសួងលោកអភិបាល និង និងបូជាចារ្យ ព្រមទាំជាជាប្រធាន គណៈកម្មការនៃសន្តអាសនៈសម្រាប់ទ្វីបអាមេរិកឡាទីន។ នៅថ្ងៃទី ៨ខែ ឧសភានេះ ព្រះអង្គត្រូវ បានលោកកាឌីណាល់បោះឆ្នោតជ្រើសតាំងជាសម្ដេចប៉ាប ទី២៦៧ ដែលយកព្រះនាមថា ឡេអូ ទី១៤។

Facebook
Twitter
LinkedIn