ព្រះបន្ទូលសំរាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

ព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ២១ៈ ១៥- ១៩

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ផ្ដាំ​លោក​សិលា
លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​លោក​ស៊ីម៉ូនសិលា​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ ? »។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់ ! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​កូន​ចៀម​របស់​ខ្ញុំ​ផ!»។ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​សិលា​ទូល​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា​ទូលបង្គំ​ស្រ​ឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​សិលា​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ ដែល​លោក​សិលា​ស្លាប់ ដើម្បី​សំដែង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ! »។

Facebook
Twitter
LinkedIn