ពាក្យលំនាំ
លិខិតរបស់លោកយូដាស
អ្នកតែងលិខិតនេះសរសេរថា គាត់ត្រូវជាប្អូនរបស់លោកយ៉ាកុប (១) និងត្រូវជាបងប្អូនរបស់ព្រះយេស៊ូជាអម្ចាស់ដែរ (ម៉ាថាយ ១៣.៥៥ កាឡាទី ១.១៩)។ លោកយូដាសសរសេរលិខិតនេះសម្រាប់គ្រីស្តបរិស័ទទូទៅ ហើយមានសេចក្ដីប្រហាក់ប្រហែលគ្នានឹងលិខិតទីពីររបស់លោកសិលាដែរ។
គោលបំណង
អ្នកតែងមានបំណងប្រៀនប្រដៅគ្រីស្តបរិស័ទឲ្យប្រយ័ត្នខ្លួន កុំស្ដាប់គ្រូអាចារ្យក្លែងក្លាយ ដែលផ្សាយលទ្ធិផ្ដេសផ្ដាស។ លោកប្រៀនប្រដៅឲ្យកាន់ជាប់តាមសេចក្ដីប្រៀនប្រដៅ ដែលអស់លោកគ្រីស្ដទូតបានបង្រៀនទុកមក (៣)។
សេចក្ដីពន្យល់របស់លោកយូដាសពិបាកស្ដាប់បន្ដិច ព្រោះលោកពន្យល់តាមរបៀបជនជាតិយូដានៅសម័យនោះ។
គម្រោងកណ្ឌគម្ពីរយូដាស:
- សេចក្ដីផ្ដើម ១-៣
- ចរិតមារយាទ សេចក្ដីបង្រៀន និងទោសរបស់គ្រូក្លែងក្លាយ ៣-១៦
- ពាក្យដាស់តឿនឲ្យនៅជាប់នឹងជំនឿ ១៧-២៣
- ពាក្យជូនពរ ២៤-២៥