មាតិកា

វិវរណៈ
ពាក្យលំនាំ

ក្រោយព្រះយេស៊ូសោយទិវង្គត ចំនួនគ្រីស្ដបរស័ទបានកើនកាន់តែច្រើនឡើងៗ ហើយខ្ចាត់ខ្ចាយពាសពេញក្នុងមជ្ឈិមបូព៌ាទាំង​មូល ព្រមទាំងន ក្រុងរ៉ូម ជារាជធានីរបស់ចក្រភពរ៉ូម៉ាំងដែរ។ ដោយគ្រីស្ដបរិស័ទមិនព្រមគោរពតាមសាសនាពួកគេ ជាពិសេស មិនគោរពព្រះចៅអធិរាជរ៉ូម៉ាំង​ជាព្រះរបស់ខ្លួនអាជ្ញាធររ៉ូម៉ាំង និង អ្នកស្រុកនាំគ្នាស្អប់គ្រីស្ដបរិស័ទកាន់តែខ្លាំងឡើងៗ។

ហេតុនេះហើយបានជាអាជ្ញាធររ៉ូម៉ាំងធ្វើបាបគ្រីស្ដបរិស័ទយ៉ាងខ្លាំង រហូតដល់ទៅប្រហារជីវិតពួកគេមួយចំនួនធំទៀតផង។ នៅ គ.ស. ៦៤ ព្រះចៅអធិរាជណេរ៉ុងបានចាប់គ្រីស្ដបរិស័ទខ្លះជ្រលក់ក្នុងជ័រដុតដូចចន្លុះ ទ្រង់ឲ្យគេចាប់គ្រីស្ដបរិស័ទបានខ្លះ​ទៀតឲ្យ​សត្វ​សថេស្សាឡូនិកទី VVRាហាវស៊ីទាំងរស់ក្នុង​កីឡា ដ្ឋាន ឲ្យគេចាប់គ្រីស្ដទូតសិលាយកទៅឆ្កាង និង យកគ្រីស្ដទូតប៉ូលទៅកាត់ក​។ល។ និង ។ល។

គ្រីស្ដបរិស័ទជាច្រើនអស់សង្ឃឹម​ ស្ទើរតែបាត់ជំនឿ។ ឃើញដូច្នេះ លោកយ៉ូហានក៏តែងក័ណ្ឌគម្ពីរវិវរណៈនេះដើម្បីលើកទឹក​ចិត្ដ​ពួកគេ។ លោក​ចង់​ដាស់តឿនគ្រីស្ដបរិស័ទកុំឲ្យខ្លាចអ្វីឡើយ! ព្រឹត្ដិការណ៍ដ៏សែនវេទនាដែលកើតឡើង បង្ហាញអំពីអំណាចរបស់មារ​ដែលកំពុងច្បាំងប្រឆាំងនឹង​ព្រះជាម្ចាស់ ក៏ប៉ុន្ដែ ព្រះគ្រីស្ដមានជ័យជំនះហើយ​​ ! រីឯមារសាតាំង និង បរិវាររបស់វា មុខជាត្រូវបរា​ជ័យពុំខាន។ គ្រីស្ដបរិស័ទដែលគេបានប្រហារ ជីវិត​​យ៉ាង​សែនវេទនានឹងសោយរាជ្យជាមួយព្រះអង្គ ។ ព្រឹត្ដិការណ៍ទាំងអស់ដែល​កើត​ឡើងបង្ហាញពីគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែល ចង់សង្គ្រោះមនុស្សលោក។

លោកយ៉ូហានពន្យល់សេចក្ដីទាំងនេះ ដោយប្រើនិមិត្ដរូបជាច្រើន តាមរបៀបជនជាតិអ៊ីស្រាអែល ជាពិសេសតាមរបៀបព្យាការី​អេសេគីអែល និង ដានីអែល។ ហេតុនេះហើយបានជាគម្ពីរវិវរណៈពិបាកយល់។

អត្ថន័យសំខាន់ៗមានដូចតទៅ គឺប្រជាជនរបស់ព្រះជាម្ចាស់តែងមានទុក្ខលំបាកតាំងពីដើមរៀងមកដោយត្រូវគេធ្វើបាប តែ​ព្រះ​យេស៊ូគ្រីស្ដមាន​ជ័យជំនះហើយ ហើយព្រះជាម្ចាស់នឹងប្រមូលគ្រីស្ដបរស័ទឲ្យមានអំណរសប្បាយរួមជាមួយព្រះអង្គអស់កល្បជា​និច្ច។

រីឯនិមិត្ដរូបសំខាន់ៗមានអត្ថន័យដូចតទៅៈ

ពណ៌សៈ ជាពណ៌របស់ព្រះជាម្ចាស់។ អស់អ្នកមានសម្លៀកបំពាក់សនៅស្ថានបរមសុខ មានន័យថា គេបានចូលរួមជាំមួយព្រះជា​ម្ចាស់ហើយ​ ។

មកុដៈ ជានិមិត្ដរូបនៃជោគជ័យ និង សិរីរុងរឿងរបស់គ្រីស្ដបរិស័ទ។

លេខ ៣ កន្លះ គឺ មិនគ្រប់លក្ខណៈមានន័យថា «ទុក្ខលំបាក» ឬ «ការបៀតបៀន»។ ជារយៈពេលមួយ​ដែល​ស្ដេច​អង់​ត្យូ​គូស​អេពី​ផាន

បានធ្វើទុក្ខបៀត​បៀនជនជាតិអ៊ីស្រាអែល (ដានីអែល ៩.២)។

លេខ៤: ជាលេខនៃពិភពលោកដែលមានបួនទិស។

លេខ៧: ជាលេខគ្រប់លក្ខណៈ ឬ ពេញលក្ខណៈជាលេខតំណាងព្រះជាម្ចាស់។

លេខ១២:  និមិត្ដរូបរបស់ជនជាតិអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១២។

លេខ១.០០០:  មានន័យថាច្រើនឥតគណនា។

លេខ៤៤.០០០:  ជាលេខកុលសម្ព័ន្ធអ៊ីស្រាអែលទាំង ១២ គុណនឹង ១២ គុណនឹង ១.០០០ គឺមានន័យថា ច្រើនឥតគណនាពុំអាច​រាប់បានឡើយគឺជាចំនួនប្រជាជនថ្មីទាំងមូលរបស់ព្រះជាម្ចាស់។

កូនចៀម:  គឺព្រះយេស៊ូដែលត្រូវជនជាំតិអ៊ីស្រាអែល ធ្វើគុតដូចគេធ្លាប់សម្លាប់កូនចៀម ធ្វើយញ្ញបូជាក្នុងឱកាសបុណ្យចម្លង។

ស្រ្ដី :  ជានិមិត្ដរូបនៃប្រជាជនរបស់ព្រះជាម្ចាស់ គឺព្រះសហគមន៍ ជាមហេសីរបស់ព្រះគ្រីស្ដ។

នាគឬពស់:  ជានិមិត្ដរូបរបស់មារសាតាំង។

សត្វតិរច្ឆានដែលឡើងពីសមុទ្រ:  ជានិមិត្ដរូបរដ្ឋអំណាចរ៉ូម៉ាំង និង ជានិមិត្ដរូបនៃរដ្ឋអំណាចទាំងឡាយ។

សត្វតិរច្ឆានដែលផុសពីដី:  ជានិមិត្ដរូបស្ដេចត្រាញ់ដែលបម្រើរដ្ឋអំណាចរ៉ូម៉ាំង និង មនោគមវិជ្ជាផ្សេងៗ។

ក្រុងបាប៊ីឡូន:  ជានិមិត្ដរូបនៃក្រុងរ៉ូម។

គំរោងគម្ពីរវិវរណៈ

  • សេចក្ដីផ្ដើម ១.១-៨
  • និមិត្ដហេតុអស្ចារ្យអំពីសំបុត្រផ្ញើទៅក្រុមគ្រីស្ដបរិស័ទទាំងប្រាំពីរ ១.៩-៣.២២
  • និមិត្ដហេតុអស្ចារ្យក្រាំងដែលមានត្រាប្រាំពីរ ៤.១-៨.១
  • និមិត្ដហេតុអស្ចារ្យត្រែទាំងប្រាំពីរ ៨.២-១១.១៩
  • និមិត្ដហេតុអស្ចារ្យសត្វនាគ និង សត្វតិរច្ឆានទាំងពីរ ១២.១-១៣.១៨
  • និមិត្ដហេតុអស្ចារ្យផ្សេងៗទៀត ១៤.១-១៥.៨
  • និមិត្ដហេតុអស្ចារ្យអំពីពែងនៃព្រះពិរោធប្រាំពីរ ១៦.១-២១
  • ការរំលាយក្រុងបាប៊ីឡូន បរាជ័យរបស់សត្វតិរច្ឆាន ព្រមទាំងព្យាការីក្លែងក្លាយ និង មានរសាតាំង ១៧.១-២០.១០
  • ការវិនិច្ឆ័យទោសនៅគ្រាចុងក្រោយ ២០.១១-១៥
  • ផ្ទៃមេឃថ្មី ផែនដីថ្មី និង ក្រុងយេរូសាឡឹមថ្មី ២១.១-២២.៥
  • អវសានកថា ២២.៦-២១