ទំនុកតម្កើង(០៣)

ពាក្យ​អធិស្ឋាន​នៅ​ពេល​មាន​សត្រូវ​ព័ទ្ធ​ជុំវិញ
ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​រត់ ភៀស​ចេញ​ពី​សម្ដេច​អាប់​សាឡុម
​ ជា​ព្រះរាជ​បុត្រ។

ព្រះអម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់!
រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ!

 មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ទូលបង្គំ​ថា
«ព្រះជាម្ចាស់​មិន​សង្គ្រោះ​លោក​ឡើយ!»។                                                                                   – សំរាក

ក៏​ប៉ុន្តែ ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​ទូលបង្គំ
ព្រះអង្គ​ផ្ដល់​សិរី​រុង​រឿង​អោយ​ទូលបង្គំ និង ​ប្រោស​អោយ​ទូលបង្គំ​ងើប​មុខ​ឡើង​វិញ​បាន។

ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះអម្ចាស់ យ៉ាង​អស់​ពី​ដួង​ចិត្ត
ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។                                                                     

                                                                            – សំរាក

 ខ្ញុំ​ទំរេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់
ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះអម្ចាស់​ជួយ​គាំទ្រ​ខ្ញុំ។

 ទោះ​បី​មាន​មនុស្សម្នា​ដ៏​ច្រើន​អនេកអនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។

 ឱ​ព្រះអម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង!
ដ្បិត​ព្រះអង្គ​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ព្រះអង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។

 បពិត្រ​ព្រះអម្ចាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផង!