ពាក្យលំនាំ

លោកនេហេមី

លោកនេហេមីរស់នៅជំនាន់លោកបូជាចារ្យអែសរ៉ាដែរ​​ ។   ​លោកជាមន្ត្រីមួយរូបដ៏សំខាន់​របស់ព្រះចៅ​អ័រតាស៊ែរសេស  ជា​អធិរាជរបស់ចក្រភព ពែរ្ស។ ​លោកបានទទួលរាជានុញ្ញាតិ  វិលត្រឡប់ទៅក្រុងយេរូ​សាឡឹមវិញ  ​ដើម្បីស្តារស្រុកទេសឡើងវិញ  ​ផ្នែក​ខាងនយោ បាយ  ​សេដ្ឋកិច្ច​និង  ​សង្គមកិច្ច  (១.១​-​២.​១០)។ ​ពេលទៅដល់  ​ទោះបីមានការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួនក្តី  ​ក៏មានជនរួម ជាតិរបស់​លោកជាច្រើន​បានជួយគាំទ្រលោក​ក្នុងការសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ   (២.​១១  -  ៧.​៧២)។ ​បន្ទាប់មក  លោកបានរួមសហការជាមួយលោកបូជាចារ្យអែសរ៉ា  ក្នុងការប្រារព្ធពិធី បុណ្យដ៏សំខាន់ផ្សេងៗ ​ហើយនៅពេលនោះ  លោកអែសរ៉ា​អានគម្ពីរវិន័យអោយប្រជាជនស្តាប់។ ​ក្រុមលេវីមានភារកិច្ចពន្យល់​គម្ពីរវិន័យ  ​និង  បក ប្រែអោយអស់អ្នក​ដែលពុំយល់ភាសាហេប្រឺ​ស្តាប់។ ​ដូច្នេះ  ប្រជាជននាំគ្នាប្តេជ្ញាចិត្ត​សំដែងភក្តីភាពចំពោះព្រះអម្ចាស់  សាជាថ្មី  (៨.​១  -  ១០.​៤០)។ ​ក្រោយពីបានរៀបចំសណ្តាប់ធ្នាប់ សំរាប់​ស្រុកទេស  ​ជាពិសេស​សណ្តាប់ធ្នាប់ផ្នែកនយោបាយចប់សព្វគ្រប់ហើយ   (១១.១​-​១២.២៦)​លោកនេហេមី​នាំមុខប្រជាជនធ្វើពិ ធីសម្ពោធកំពែងក្រុងដែលគេទើបនឹងសង់រួច  (១២.២៧​-​៤៣) ។​​ ​បន្ទាប់​មកទៀត​លោករៀបចំកែរទំរង់ខ្លះផ្នែកខាងជំនឿ សាសនា  ​(១២.​៤៤​-​១៣.​៣១) ។

គម្ពីរនេហេមី   បង្ហាញអោយយើងស្គាល់មនុស្សម្នាក់ដែលមានចិត្តពុះពារ  ធ្វើសកម្មភាពផ្សេងៗ​ដើម្បី​សំដែងសេចក្តីស្រឡាញ់ ចំពោះព្រះជាម្ចាស់  និង  ជាតិមាតុភូមិ។ ​លោកនេហេមីជាមនុស្សមានចិត្តទៀង​ត្រង់  មានចិត្តក្លាហាន  ​ហើយបំពេញកិច្ចការ ទាំងអស់​ដោយអធិស្ឋាន។