មាតិកា

 ព្យាការីណាហ៊ូម
ពាក្យលំនាំ

ក័ណ្ឌគម្ពីរណាហ៊ូមប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេ   ​ជារាជធានីនៃចក្រភពអាស្ស៊ីរី​ដែលបានយក​ស្រុកអ៊ីស្រាអែលធ្វើ​ជា​ចំ​ណុះ​។​ ក័ណ្ឌគម្ពីរនេះត្រូវបានចងក្រងឡើងនៅចន្លោះឆ្នាំ  ៦៦៣  មុនគ.ស.  ​គឺឆ្នាំ​ដែលកងទ័ពអាស៉្សីរីវាយយកបានក្រុងនរ-អាម៉ូន  (ឬ​  ក្រុងថែប)​នៅស្រុកអេស៉ីប​និង  ​ឆ្នាំ  ៦១២​មុន​គ.ស.​ជាឆ្នាំ​ដែលកងទ័ពបាប៊‌ីឡូនវាយយកបានក្រុងនីនីវេ។

ក័ណ្ឌគម្ពីរនេះចែកចេញជាបីផ្នែក  :

ផ្នែកទីមួយ  ​មានលក្ខណៈជាបុរកថា  ​ប្រកាសអំពីប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់​ដែលគ្រប់គ្រងលើអ្វីៗ ​ទាំងអស់  ​ហើយព្រះអង្គជា ចៅ​ក្រមវិនិច្ឆ័យ ទោសមនុស្សទួទៅ  (១.​២​-​៨) ។

ផ្នែកទីពីរ  ​បញ្ជាក់អំពីប្ញទ្ធានុភាពរបស់ព្រះអង្គ  ដែលជាម្ចាស់លើស្ថានភាពនយោបាយនៅជំនាន់នោះ ។​ ព្រះជាម្ចាស់ធ្វើអោយ ក្រុង​នីនីវេ​រលាយ  ​ដើម្បីសង្គ្រោះប្រជាជននៅស្រុកយូដា    (១.​៩  -  ២.​៣)។

ផ្នែកទីបី  រៀបរាប់អំពីមហន្តរាយ​កើតមានដល់ក្រុងនីនីវេ  ដែលជាមហាអំណាច  (២.​៤​-​៣.​១៩) ។

នៅក្នុងក័ណ្ឌគម្ពីរនេះ  ​ព្យាការីមិនត្រឹមតែប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេប៉ុណ្ណោះទេ  ​ គឺលោកក៏​បានបញ្ជាក់ថែមទៀត ថា  ​ការ​វិនាស នេះបណ្តាលមកពីព្រះជាម្ចាស់វិនិច្ឆ័យទោស ។ ​អ្នកក្រុងនីនីវេមាន​ចិត្តអួតអាង  ​ប្រព្រឹត្តអំពើឃាតកម្ម  និង  អំពើ ប្រាស​ចាកសីល​ធម៌។ ​ក្រុងនីនីវេ​ជានិមិត្តរូបនៃអំណាចគ្រប់​គ្រងមួយដែលមនុស្សតែងតាំងឡើង  ​ទាស់នឹងព្រះហប្ញទ័យ ព្រះជាម្ចាស់។ ​ក័ណ្ឌគម្ពីរ​ណា​ហ៊ូមណែនាំយើង​អោយចងចាំថា  ​របបគ្រប់គ្រងទាំងប៉ុន្មាន ដែលមានលក្ខណៈដូចរបបនៅក្រុង នីនីវេ  ​មិនអាចស្ថិតស្ថេរគង់​វង្ស​បាន​ឡើយ ។