មាតិកា

លិខិត​ទី​ ១ ​របស់លោក​សិលា
ពាក្យលំនាំ

លោកសិលាបានសរសេរលិខិតទីមួយនេះ ផ្ញើជូនគ្រីស្ដបរស័ទដែលបែកខ្ញែកគ្នា តាមតំបន់ ទាំងប្រាំនៅមជ្ឈឹមបូព៌ា។ ក្រុមគ្រីស្ដបរិស័ទ ទាំងនោះកកើតឡើង ដោយលោកប៉ូលបានប្រកាសផ្សាយដំណឹងល្អ។ ប្រហែលជាលោកសិលាតែងលិ​ខិតនេះ កាលលោកនៅក្រុងរ៉ូម ដែលលោកឲ្យឈ្មោះថា «បាប៊ីឡូន» (៥.១៣) នៅ គ.ស.៦៤។

គោលបំណងៈ
នៅគ្រានោះគ្រីស្ដបរិស័ទត្រូវគេប្រមាថមាក់ងាយ និង ត្រូវគេធ្វើទុក្ខបៀតបៀនទៀតផង។ ហេតុនេះគ្រីស្តទូតសិលា​មានបំណងដាស់តឿន​គ្រីស្ដបរិស័ទ ដែលខ្ចាត់ខ្ចាយក្នុងពិភពលោក ឲ្យមានជំនឿកាន់តែមាំមួនលើព្រះយេស៊ូគ្រីស្ដ ស្របតាមពិធីជ្រ​មុជទឹកដែលគេបានទទួល។ ជំនឿនេះ នឹងផ្ដល់ឲ្យគេមានចិត្ដសង្ឃឹមដ៏មោះមុត គ្រប់កាលៈទេសៈ និង មានជ័យជំនះលើឧបសគ្គនានា។ រីឯទុក្ខលំបាកដែលគ្រីស្ដ​បរិស័ទជួបព្រទះធ្វើឲ្យគេរួមជាមួយព្រះគ្រីស្ដដែលបានរងទុក្ខលំបាកដែរ ។​