មាតិកា

លិខិត​ទី​ ២ ​របស់លោក​សិលា
ពាក្យលំនាំ

យើងពុំដឹងថា លោកសិលាបានតែងលិខិតទីពីរនេះនៅពេលណាទេ។ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា មានគ្រីស្ដបរិ​ស័ទម្នាក់បានតែង​លិខិតនេះប្រហែលជានៅចុងសតវត្សទីមួយឬ ដើមសតវត្សទីពីរ។

គោលបំណង
លិខិតទីពីរនេះ មានបំណងចង់ដាស់តឿនគ្រីស្ដបរិស័ទ កុំឲ្យបណ្ដោយខ្លួនទៅតាមគ្រូអាចារ្យក្លែងក្លាយដែលប្រៀនប្រដៅ​លទ្ធិផ្សេងៗ ខុសពីការ ប្រៀនប្រដៅរបស់ក្រុមគ្រីស្ដទូត។ ក្នុងលិខិតនេះ មានបញ្ជាក់យ៉ាងច្បាស់អំពីដើមកំណើតនៃព្រះគម្ពីរទាំង​មូល គឺព្រះវិញ្ញាណនៃ​ព្រះជាម្ចាស់បានណែនាំ អ្នកតែងឲ្យសរសេរ ហេតុនេះហើយបានជាគ្រីស្ដបរិស័ទត្រូវយល់ព្រះគម្ពីរតាមព្រះវិ​ញ្ញា​ណបំភ្លឺ និង តាមការបង្រៀន​របស់ព្រះសហគមន៍។

នៅជំពូកទីបី ជាសេចក្ដីឆ្លើយតបទៅអស់អ្នកដែលមាក់ងាយគ្រីស្ដបរិស័ទ ព្រោះគេទន្ទឹងរង់ចាំព្រះអម្ចាស់យាងមកវិញ។ លោកសិលា តបថា ហេតុដែលព្រះយេស៊ូពុំបានយាងមកវិញ ឆាប់ៗនោះមកពីព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះ​មនុស្សបាប ព្រះអង្គទុកឱកាសឲ្​យមនុស្សជាច្រើន ទៀតប្រែចិត្ដគំនិតដើម្បីទទួលការសង្គ្រោះពីព្រះជាម្ចាស់។