ជំរឿនប្រជាជន (០៧)

តង្វាយ​របស់​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ក្នុង​ឱកាស​ពិធី​សម្ពោធ​ព្រះពន្លា
១ នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ ព្រះពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។ ២ ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន​ជាតិ​អ៊ីស្រាអែល​ នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជាជន។ ៣ ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះអម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះពន្លា។

 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទទួល​តង្វាយ​ទាំង​ នេះ​ពី​ពួក​គេ យក​ទៅ​ប្រើប្រាស់ សំរាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​អោយ​ពួក​លេវី តាម​មុខងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។ លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ អោយ​ពួក​លេវី។ លោក​អោយ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គែរសូន សំរាប់​ប្រើប្រាស់​ក្នុង​ការងារ​របស់​គេ។ លោក​អោយ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​មេរ៉ារី សំរាប់​ប្រើប្រាស់​ក្នុង​ការងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីតាម៉ា ជា​កូន​របស់​លោក​បូជាចារ្យ​អរ៉ុន។ លោក​ពុំ​បាន​អោយ​ទៅ​កូន​ចៅគើហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារកិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។

១០ នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។ ១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។

១២ អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណាសូន ជា​កូន​របស់​លោក​អាំមីណាដាប់ ពី​កុលសម្ព័ន្ធ​យូដា។ ១៣ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ១៤ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ១៥ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ១៦ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ១៧ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ណាសូន ជា​កូន​របស់​លោក​អាំមីណាដាប់។

១៨ នៅ​ថ្ងៃ​ទី​ពីរ លោក​នេតាណាអែល ជា​កូន​របស់​លោក​ស៊ូអារ ពី​កុលសម្ព័ន្ធ​អ៊ីសាកា នាំ​យក​តង្វាយ​របស់​គាត់​មក​ថ្វាយ។ ១៩ តង្វាយ​ដែល​គាត់​ថ្វាយ​ មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ២០ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ២១ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ២២ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ២៣ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​នេតាណាអែល ជា​កូន​របស់​លោក​ស៊ូអារ។

២៤ នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលីយ៉ាប់ ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប៊ូឡូន។ ២៥ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ២៦ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ២៧ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ២៨ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ២៩ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី​យ៉ាប់ ជា​កូន​របស់​លោក​ហេឡូន។

៣០ នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលីសួរ ជា​កូន​របស់​លោក​សេដេអួរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។ ៣១ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង​សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៣២ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៣៣ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៣៤ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៣៥ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីសួរ ជា​កូន​របស់​លោក​សេដេអួរ។

៣៦ នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​សេលូមីអែល ជា​កូន​របស់​លោក​ស៊ូរីសាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម៉ូន។ ៣៧ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃតម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៣៨ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៣៩ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៤០ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៤១ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​​សេលូមីអែល ជា​កូន​របស់​លោក​ស៊ូរីសាដាយ។

៤២ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោក​អេលីយ៉ាសាប ជា​កូន​របស់​លោក​ដេឌូអែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។ ៤៣ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៤៤ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៤៥ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៤៦ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៤៧ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីយ៉ាសាប ជា​កូន​របស់​លោក​ដេឌូអែល។

​៤៨ នៅ​ថ្ងៃ​ទី​ប្រាំពីរ គឺ​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីម។ ៤៩ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៥០ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៥១ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៥២ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៥៣ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ។

៥៤ នៅ​ថ្ងៃ​ទី​ប្រាំបី គឺ​លោក​កាំលីអែល ជា​កូន​របស់​លោកពេសួរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណាសេ។ ៥៥ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៥៦ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៥៧ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៥៨ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៥៩ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​កាំលី​អែល ជា​កូន​របស់​លោក​ពេដាសួរ។

៦០ នៅ​ថ្ងៃ​ទី​ប្រាំបួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាអូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​បេនយ៉ាមីន។ ៦១ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៦២ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៦៣ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៦៤ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៦៥ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាអូនី។

៦៦ នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ីយេស៊ែរ ជា​កូន​របស់​លោក​អាំមីសាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។ ៦៧ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៦៨ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៦៩ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៧០ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៧១ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីយេស៊ែរ ជា​កូន​របស់​លោក​អាំមីសាដាយ។

៧២ នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគីអែល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អស៊ែរ។ ៧៣ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៧៤ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៧៥ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៧៦ ពពែ​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៧៧ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគីអែល ជា​កូន​របស់​លោក​អូក្រាន។

៧៨ នៅ​ថ្ងៃ​ទី​ដប់ពីរ គឺ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែបថាលី។ ៧៩ តង្វាយ​របស់​គាត់​មាន​ ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៨០ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៨១ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៨២ ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ៨៣ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន។

៨៤ តង្វាយ​ ដែល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់ពីរ ថូ​ប្រាក់​ដប់ពីរ ពែង​មាស​ដប់ពីរ។ ៨៥ ពាន​ប្រាក់​នីមួយៗ​ ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ ៨៦ រីឯ​ពែង​មាស​ទាំង​ ដប់ពីរ ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាមសិប​ប្រាំ​មួយ​តម្លឹង។ ៨៧ រីឯ​ចំនួន​សត្វ​សំរាប់​ ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់ពីរ ចៀម​ឈ្មោល​ដប់ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញបូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់ពីរ។ ៨៨ ចំនួន​សត្វ​សំរាប់​ ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​សរុប​ទាំង​អស់ មាន​គោ​ឈ្មោល​ម្ភៃបួន ចៀម​ឈ្មោល​ហុកសិប ពពែ​ឈ្មោល​ហុកសិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុកសិប។ នេះ​ជា​តង្វាយ​សំរាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

៨៩ នៅ​ពេល​ លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​បាន​ឮ​ព្រះសូរសៀង​ពី​លើ​គំរប​ហិប​នៃ​សន្ធិសញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ខេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះអង្គ។