លោកនេហេមី (០៧)

ជំរឿន​ប្រជាជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ
 នៅ​ពេល​សង់​កំពែង​ឡើង​វិញ ​រួច​រាល់​ហើយ ខ្ញុំ​ក៏​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង ហើយ​គេ​ចាត់​តាំង​អោយ​មាន​អ្នក​យាម​ទ្វារ អ្នក​ចំរៀង និង​ពួក​លេវី​ឡើង​វិញ។ ២ ខ្ញុំ​បាន​ចាត់​តាំង​ មនុស្ស​ពីរ​នាក់​អោយ​គ្រប់គ្រង​លើ​ទីក្រុង គឺ​លោក​ហាណានី ជា​ប្អូន​របស់​ខ្ញុំ និង​លោក​ហាណានីយ៉ា ជា​មេ​បញ្ជាការ​បន្ទាយ​ក្រុង​យេរូសាឡឹម ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ជាង​គេ​ទាំង​អស់។ ៣ ខ្ញុំ​បញ្ជា​អ្នក​ទាំង​ ពីរ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូសាឡឹម​មុន​ពេល​ព្រះអាទិត្យ​បញ្ចេញ​កំដៅ​ឡើយ ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​អោយ​គេ​ខ្ទាស់​រនុក មុន​ពេល​ដែល​អ្នក​យាម​ចាក​ចេញ​ពី​កន្លែង​យាម។ រីឯ​អ្នក​ក្រុង​យេរូសា​ឡឹម​ ត្រូវ​ដាក់​វេន​គ្នា​យាម​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»។

 យេរូសាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជាជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។ ព្រះ​របស់​ខ្ញុំ​បាន​ បណ្ដាល​ចិត្ត​ខ្ញុំ​អោយ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង និង​ប្រជាជន​មក​ជួបជុំ​គ្នា ដើម្បី​ជំរឿន​ប្រជាជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​ មក​ក្រុង​យេរូសាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:

 ក្នុង​ ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេបូកានេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​វិល​ត្រឡប់ ​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូបាបិល លោក​យ៉ូស៊ូអា លោក​នេហេមី លោក​អសារីយ៉ា លោក​រ៉ាមីយ៉ា លោក​ណាហាម៉ានី លោក​ម៉ាដេកាយ លោក​ប៊ីលសន លោក​មីសពេរ៉េត លោក​ប៊ីគវ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ:

៨ កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២នាក់
៩ កូនចៅរបស់លោកសេផាទីយ៉ាមាន ៣៧២នាក់
១០ កូនចៅរបស់លោកអរ៉ា មាន ៦៥២នាក់
១១ កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយ៉ូស៊ូអា និងកូនចៅរបស់លោកយ៉ូអាប់ មាន ២ ៨១៨នាក់
១២ កូនចៅរបស់លោកអេឡាំ មាន ១ ២៥៤នាក់
១៣ កូនចៅរបស់លោកសាធូ មាន ៨៤៥នាក់
១៤ កូនចៅរបស់លោកសូកៃ មាន ៧៦០ នាក់
១៥ កូនចៅរបស់លោកប៊ីនូអ៊ីន មាន ៦៤៨នាក់
១៦ កូនចៅរបស់លោកបេបាយ មាន ៦២៨នាក់
១៧ កូនចៅរបស់លោកអាសកាដ មាន ២ ៣២២នាក់
១៨ កូនចៅរបស់លោកអដូនីកាំ មាន ៦៦៧នាក់
១៩ កូនចៅរបស់លោកប៊ីគវ៉ៃ មាន ២ ០៦៧នាក់
២០ កូនចៅរបស់លោកអឌីន មាន ៦៥៥នាក់
២១ កូនចៅរបស់លោកអធែរ ដែលជាពូជពង្សរបស់លោកហ៊ីសគីយ៉ា មាន ៩៨នាក់
២២ កូនចៅរបស់លោកហាស៊ូម មាន ៣២៨នាក់
២៣ កូនចៅរបស់លោកបេសាយ មាន ៣២៤នាក់
២៤ កូនចៅរបស់លោកហារីភ មាន ១១២នាក់
២៥ កូនចៅរបស់អ្នកស្រុកកាបូន មាន ៩៥នាក់
២៦ អ្នកភូមិបេថ្លេហិម និងនេតូផា មាន១៨៨នាក់
២៧ អ្នកភូមិអាណាតូត មាន ១២៨នាក់
២៨ អ្នកភូមិបេតអាសម៉ាវិត មាន ៤២នាក់
២៩ អ្នកក្រុងគៀរីយ៉ាត-យេអារីម កេភីរ៉ា និងបេរ៉ូត មាន ៧៤៣នាក់
៣០ អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់
៣១ អ្នកក្រុងមីកម៉ាស មាន ១២២នាក់
៣២ អ្នកក្រុងបេតអែល និងអៃ មាន ១២៣នាក់
៣៣ អ្នកភូមិណាបូមួយទៀត មាន ៥២នាក់
៣៤ កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់
៣៥ កូនចៅរបស់លោកហារីម មាន ៣២០នាក់
៣៦ អ្នកក្រុងយេរីខូ មាន ៣៤៥នាក់
៣៧ អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២១នាក់
៣៨ អ្នកក្រុងសេណា មាន ៣ ៩៣០ នាក់។
៣៩ ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយ៉ូស៊ូអា មាន ៩៧៣នាក់
៤០ កូនចៅរបស់លោកអ៊ីមែរ មាន ១ ០៥២នាក់
៤១ កូនចៅរបស់លោកប៉ាសួរ មាន ១ ២៤៧នាក់
៤២ កូនចៅរបស់លោកហារីម មាន ១ ០១៧នាក់។
៤៣ ក្រុមលេវីជាកូនចៅរបស់លោកយ៉ូស៊ូអា កូនចៅរបស់លោកកាដមីអែល និងកូនចៅរបស់លោកហូដវ៉ា មាន ៧៤នាក់។
៤៤ ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន ១៤៨នាក់។
៤៥ ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអធែរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអាកគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨នាក់។
៤៦ ក្រុមអ្នកបំរើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបូត ៤៧ កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ា កូនចៅរបស់លោកប៉ាដូន

៤៨ កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកាបា ​​កូន​ចៅ​របស់​លោក​សាលម៉ាយ ៤៩ កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដិល កូន​ចៅ​របស់​លោក​កាហា ៥០ កូន​ចៅ​របស់​លោក​រេយ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា ៥១ កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ប៉ាសេអា ៥២ កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​មេហ៊ូនីម កូន​ចៅ​របស់​លោក​នេភីសស៊ីម ៥៣ កូន​ចៅ​របស់​លោក​បាគប៊ូគ កូន​ចៅ​របស់​លោក​ហាគបា កូន​ចៅ​របស់​លោក​ហាហួរ ៥៤ កូន​ចៅ​របស់​លោក​បាសលូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហារសា ៥៥ កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា ៥៦ កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា ៥៧ កូន​ចៅ​ពួក​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរីដា ៥៨ កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដិល ៥៩ កូន​ចៅ​របស់​លោក​សេផាទីយ៉ាកូន​ ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ប៉ូកេរិត-ហាសេបាអ៊ីម និង​កូន​ចៅ​របស់​លោក​អម៉ូន ៦០ សរុប​ទាំង​អស់​ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន មាន ៣៩២​នាក់។

៦១ រីឯ​អស់ ​អ្នក​ដែល​មក​ពី​តេល-មេឡា តេល-ហារសា កេរូប-អដូន និង​អ៊ីមែរ ហើយ​ពុំ​ស្គាល់​ញាតិសន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រាអែល​មែន​នោះ​គឺ ៦២ កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​តូប៊ីយ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៤២​នាក់។

​៦៣ ក្នុង​ចំណោម​ក្រុម​បូជាចារ្យ មាន​កូន​ចៅ​របស់​លោក​ហូបាយ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ីឡៃ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ ៦៤ អ្នក​ទាំង​នេះ​ រក​នាម​ត្រកូល​ពូជពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ក៏​បាត់​បង់​តំណែង​ជា​បូជាចារ្យ ៦៥ ហើយ​លោក​ទេសាភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជាចារ្យ​ណា​ម្នាក់​សាក​សួរ​អ៊ូរីម និង​ទូមីម* ជា​មុន​សិន។

៦៦ សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់ ៦៧ ដោយ​ឥត​រាប់​បញ្ចូល​ អ្នក​បំរើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​ចំនួន ៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី ២៤៥​នាក់។ ៦៨ មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល ៦៩ អូដ្ឋ ៤៣៥​ក្បាល និង​លា ៦ ៧២០ ក្បាល។

៧០ មាន​មេ​ ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​បាន​ថ្វាយ​ប្រាក់ សំរាប់​ការ​សង់​ព្រះវិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សំរាប់​ព្រះវិហារ ព្រម​ទាំង​ពែង​ហាសិប និង​សម្លៀកបំពាក់​បូជាចារ្យ ចំនួន​ប្រាំ​រយ​សាមសិប​សំរាប់។ ៧១ មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង​សំរាប់​ការ​សង់​ព្រះវិហារ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។ ៧២ ប្រជាជន​ឯ​ទៀតៗ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង ប្រាក់​ពីរ​ពាន់​ណែន និង​សម្លៀកបំពាក់​បូជាចារ្យ ហុកសិប​ប្រាំពីរ​សំរាប់។

៧៣ ក្រុម​ បូជាចារ្យ​ក្រុម​លេវី ក្រុម​យាម​ទ្វារ​ក្រុម​ចំរៀង​ប្រជាជន ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​អ៊ីស្រាអែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។