លោកនេហេមី (១២)

បញ្ជី​រាយ​នាម​ពួក​បូជាចារ្យ និង​ពួក​លេវី
 នេះ​ជា​បញ្ជី​រាយ​នាម​ពួក ​បូជាចារ្យ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​ជា​មួយ​លោក​យ៉ូស៊ូអា: លោក​សេរ៉ាយ៉ា លោក​យេរេមី លោក​អែសរ៉ា  លោក​​​អម៉ារីយ៉ា លោក​ម៉ាលូក លោក​ហាទូស ៣ លោក​សេកានីយ៉ា លោក​រេហ៊ូម លោក​មេរេម៉ុត  លោក​អ៊ីដូ លោក​គីនេតូអ៊ី លោក​អប៊ីយ៉ា ៥ លោក​មៀរយ៉ាមីន លោក​ម៉ាឌីយ៉ា លោក​ប៊ីលកា ៦ លោក​សេម៉ាយ៉ា លោក​យ៉ូយ៉ារីប លោក​យេដាយ៉ា លោក​ស៊ីលូ លោក​អម៉ុក លោក​ហ៊ីលគីយ៉ា លោក​យេដាយ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​បូជាចារ្យ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យ៉ូស៊ូអា។ ៨ ពួក​លេវី​មាន: លោក​យ៉ូស៊ូអា លោក​ប៊ីនូអ៊ីន លោក​កាដមីអែល លោក​សេរេប៊ីយ៉ា លោក​យូដា លោក​ម៉ាថានីយ៉ា ដែល​ជា​អ្នក​ដឹក​នាំ​ចំរៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង​ប្អូន​របស់​លោក។  រីឯ​លោក​បាកប៊ូគីយ៉ា និង​លោក​អ៊ូនី បំពេញ​មុខងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។

១០ លោក​យ៉ូស៊ូអា​ជា​ឪពុក​របស់​លោក​យ៉ូយ៉ាគីម លោក​យ៉ូ​យ៉ា​គីម​ជា​ឪពុក​របស់​លោក​អេលីយ៉ាស៊ីប លោក​អេលីយ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ាដា ១១ លោក​យ៉ូយ៉ាដា​ជា​ឪពុក​របស់​លោក​យ៉ូណាថាន លោក​យ៉ូណាថាន​ជា​ឪពុក​របស់​លោក​យ៉ាឌូអា។

១២ នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ាគីម​ធ្វើ​ជា​មហាបូជាចារ្យ អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បូជាចារ្យ មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរីយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណានីយ៉ា ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមី ១៣ លោក​មេស៊ូឡាម ជា​មេ​ដឹក​នាំ​គ្រួសារ​អែសរ៉ា លោក​យ៉ូហាណាន ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ារីយ៉ា ១៤ លោក​យ៉ូណាថាន ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េលូគី លោក​យ៉ូសែប ជា​មេ​ដឹក​នាំ​គ្រួសារ​សេបានីយ៉ា ១៥ លោក​អាដណា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហារីម លោក​ហេលកាអ៊ី​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េរ៉ាយ៉ុត ១៦ លោក​សាការី​ជា​មេ​ដឹក​នាំ​គ្រួសារ​អ៊ីដូ លោក​មេស៊ូឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​គីនេថូន ១៧ លោក​ស៊ីគរីជា​មេ​ដឹក​នាំ​គ្រួសារ​អប៊ីយ៉ា…ជា​មេ​ដឹក​នាំ​គ្រួសារ​មិនយ៉ាមីន​ លោក​ពីលថាយ ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉ូអាឌីយ៉ា ១៨ លោក​សាមូអា​ជា​មេ​ដឹក​នាំ​គ្រួសារ​ប៊ីលកា លោក​យ៉ូណាថាន ជា​មេ​ដឹក​នាំ​គ្រួសារ​សេម៉ាយ៉ា ១៩ លោក​ម៉ាត់ណាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​យ៉ូយ៉ារីប លោក​អ៊ូស៊ី ជា​មេ​ដឹក​នាំ​គ្រួសារ​យេដាយ៉ា ២០ លោក​កាឡាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​សាឡាយ លោក​អេប៊ែរ ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ុក ២១ លោក​ហាសាប៊ីយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហ៊ីលគីយ៉ា លោក​ណាថាណា​អែល ជា​មេ​ដឹក​នាំ​គ្រួសារ​យេដាយ៉ា។

២២ នៅ​ជំនាន់​ដែល​លោក​អេលីយ៉ាស៊ីប លោក​យ៉ូយ៉ាដា លោក​យ៉ូហាណាន និង​លោក​យ៉ាឌូអា​ធ្វើ​ជា​មហា​បូជាចារ្យ​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី​ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​បូជាចារ្យ រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារីយុស។ ២៣ ក្រុម​លេវី​ដែល​ជា​មេ​ ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់ត្រា​ព្រឹត្តិការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណន ជា​ចៅ​របស់​លោក​អេលីយ៉ាស៊ីប។

២៤ មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប៊ីយ៉ា លោក​សេរេប៊ីយ៉ា និង​លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​កាដមីអែល ទទួល​បន្ទុក​រួម​ជា​មួយ​បង​ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ ​ដែល​ឈរ​ទល់​​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ព្រះអម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ​បញ្ជា​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ ២៥ បន្ទាប់​មក​មាន​លោក​ម៉ាថានីយ៉ា លោក​បាកប៊ូគីយ៉ា លោក​អូបាឌី លោក​មេស៊ូឡាម លោក​ថាល់ម៉ូន និង​លោក​អាកគូប​ ជា​អ្នក​យាម​នៅ​មាត់​ទ្វារ​ព្រះវិហារ។ ២៦ អ្នក​ទាំង​នោះ​រស់​នៅ​ ជំនាន់​លោក​យ៉ូយ៉ាគីម ជា​កូន​របស់​លោក​យ៉ូស៊ូអា និង​ជា​ចៅ​របស់​លោក​យ៉ូសាដាក គឺ​នៅ​ជំនាន់​លោក​នេហេមី​កាន់​តំណែង ជា​ទេសាភិបាល ហើយ​លោក​បូជាចារ្យ​អែសរ៉ា​ធ្វើ​ជា​បណ្ឌិត​ខាង​វិន័យ។

ពិធី​សម្ពោធ​កំពែង​ក្រុង​យេរូសាឡឹម
២៧ លុះ​ដល់​ពេល​សម្ពោធ​ កំពែង​ក្រុង គេ​ទៅ​ប្រមូល​ពួក​លេវី​ពី​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ អោយ​មក​ក្រុង​យេរូសាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សម្ពោធ​កំពែង​ក្រុង​យ៉ាង​សប្បាយ គឺ​ពួក​គេ​ច្រៀង​ជា​ក្រុម ព្រម​ទាំង​លើក​ទំនុក​ច្រៀង កំដរ​ដោយ​សំឡេង​ស្គរ ចាប៉ី និង​ពិណ។ ២៨ ក្រុម​ចំរៀង​ប្រមូល​គ្នា​ផ្ដុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នេតូផា ២៩ បេតគីលកាល តំបន់​កេបា និង​អាសម៉ាវេត ដ្បិត​ក្រុម​ចំរៀង​បាន​សង់​ភូមិ​ជុំវិញ​ក្រុង​យេរូសាឡឹម។ ៣០ ពួក​បូជាចារ្យ និង​ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ ព្រម​ទាំង​ជំរះ​ប្រជាជន​ជំរះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​អោយ​បាន​បរិសុទ្ធ​ដែរ។

​៣១ ​ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ អោយ​ឡើង​ទៅ​លើ​កំ​ពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ក្រុម​ចំរៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្ដាំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ សំរាម​។ ៣២ លោក​ហូសេ និង​មេ​ដឹក​នាំ​ចំនួន​ពាក់​កណ្ដាល ដើរ​ពី​ក្រោយ​ក្រុម​នោះ ៣៣ បន្ទាប់​មក លោក​អសារីយ៉ា លោក​អែសរ៉ា លោក​មេស៊ូឡាម ៣៤ លោក​យូដា លោក​បេនយ៉ាមីន លោក​សេម៉ាយ៉ា លោក​យេរេមី ៣៥ ពួក​បូជាចារ្យ​ដែល​កាន់ ​ត្រែ លោក​សាការី​ជា​កូន​របស់​លោក​យ៉ូណាថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថានីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ ៣៦ ព្រម​ទាំង​បង​ប្អូន​ របស់​លោក គឺ​លោក​សេម៉ាយ៉ា លោក​អសារ៉ែល លោក​មីឡាឡាយ លោក​គីឡាឡាយ លោក​ម៉ាអាយ លោក​ណាថាណាអែល លោក​យូដា និង​លោក​ហាណានី។ លោក​ទាំង​នោះ​កាន់​ឧបករណ៍​តន្ត្រី​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ​ដើរ​នៅ​ខាង​មុខ​គេ។ ៣៧ ពេល​មក​ដល់​មាត់​ទ្វារ​ ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ព្រះបាទ​ដាវីឌ តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ព្រះបាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។ ៣៨ ក្រុម​ចំរៀង​ទី​ពីរ​ដើរ ​ប៉ែក​ខាង​ឆ្វេង ខ្ញុំ​ដើរ​តាម​ក្រោយ​ពួក​គេ​ជា​មួយ​ប្រជាជន មួយ​ផ្នែក​ទៀត នៅ​ខាង​លើ​កំពែង​ក្រុង។ យើង​ដើរ​កាត់​ខាង​លើ​ប៉ម​ឡ​ភ្លើង រហូត​ដល់​កំពែង​ធំ។ ៣៩ បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណានេអែល និង​ប៉ម​ម៉េអា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរបាល។ ៤០ ក្រុម​ចំរៀង​ទាំង​ពីរ​ នាំ​គ្នា​ឈប់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ រីឯ​ខ្ញុំ និង​ពួក​អ្នក​គ្រប់គ្រង​ដែល​នៅ​ជា​មួយ​ក៏​ឈប់​នៅ​ទី​នោះ ៤១ រួម​ទាំង​លោក​បូជាចារ្យ​អេលីយ៉ាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកា អែលយ៉ូណៃ សាការី ហាណានីយ៉ា ដែល​ជា​អ្នក​ផ្លុំ​ត្រែ ៤២ ហើយ​ក៏​មាន​លោក​ ម៉ាសេយ៉ា លោក​សេម៉ាយ៉ា លោក​អេឡាសារ លោក​អ៊ូស៊ី លោក​យ៉ូហាណន លោក​ម៉ាល់គីយ៉ា លោក​អេឡាំ និង​លោក​អេស៊ែរ។ ពេល​នោះ ក្រុម​ចំរៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីសរ៉ាហ៊ា។

៤៣ នៅ​ថ្ងៃ​នោះ ​ប្រជាជន​ថ្វាយ​យញ្ញបូជា​ជា​ច្រើន ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​រីករាយ ព្រោះ​ព្រះជាម្ចាស់​ប្រទាន​អោយ​ពួក​គេ​មាន​អំណរ​ដ៏​លើសលប់។ ចំណែក​ឯ​ស្ត្រី និង​ក្មេងៗ​វិញ ក៏​នាំ​គ្នា​សប្បាយ​រីករាយ​ដែរ សំរែក​ដ៏​សប្បាយ​របស់​ពួក​គេ​លាន់​ឮ​ចេញ​ពី​ក្រុង​យេរូសាឡឹម​ទៅ​យ៉ាង​ឆ្ងាយ។

ចំណែក​របស់​ពួក​បូជាចារ្យ និង​ពួក​លេវី
៤៤ នៅ​ថ្ងៃ​នោះ​គេ​បាន​ ចាត់​តាំង​មនុស្ស​អោយ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគផល ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​តង្វាយ​ផល​ដំបូង ឬ​តង្វាយ​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារកិច្ច​ប្រមូល​ភោគផល​ពី​ស្រែ​ចំការ​នៅ​ជុំវិញ​ក្រុង​ នានា ដែល​ជា​ចំណែក​របស់​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុងវិន័យ ដ្បិត​ប្រជាជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​បំពេញ​មុខងារ​របស់​ខ្លួន ៤៥ គឺ​ប្រតិបត្តិ​តាម​ អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​ព្រះ​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជំរះ​ផ្សេងៗ។ រីឯ​ក្រុម​ចំរៀង​ក្រុម​យាម​ទ្វារ​ព្រះដំណាក់ ក៏​បំពេញ​មុខងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​បាន​ចែង​ទុក។ ៤៦ កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ព្រះបាទ​ដាវីឌ និង​លោក​អេសាភ តែងតែ​មាន​គ្រូ​ចំរៀង​ដឹក​នាំ​ក្រុម​ចំរៀង ច្រៀង​សរសើរ​តម្កើង និង​អរ​ព្រះគុណ​ព្រះជាម្ចាស់។ ៤៧ នៅ​ជំនាន់​លោក​ សូរ៉ូបាបិល និង​ជំនាន់​លោក​នេហេមី ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​លោក​អរ៉ុន​ដែរ។