មាតិកា

ព្យាការីម៉ាឡាគី
ពាក្យលំនាំ

ក័ណ្ឌគម្ពីរម៉ាឡាគីត្រូវបានសរសេរឡើងនៅដើមសតវត្សទី  ៥  មុនគ្រីស្តសករាជ     ​គឺប្រមាណជិតមួយ​រយឆ្នាំ​ក្រោយជនជាតិអ៊ីស្រា​អែល​​ធ្វើមាតុ ភូមិនិវត្តន៍។ ​ច្រើនឆ្នាំក្រោយពេលវិលត្រឡប់មកដល់ស្រុក​វិញ  ​សហគមន៍អ៊ីស្រាអែលលែងមានទឹកចិត្តឆេះឆួល​ឬ​រវីរវល់​នឹងការគោរពបំរើព្រះជា ម្ចាស់អោយបាន​ដិតដល់ដូចមុនទៀតហើយ។ ​ប្រមាណសាមសិប  ​ឬ​  ហាសិបឆ្នាំមុនព្យាការីម៉ាឡាគី​ថ្លែងព្រះ​បន្ទូលនេះ​ជនជាតិអ៊ីស្រាអែលធ្វើតាម សេចក្តីដែលព្យាការីហាកាយ   ​និង  ​ ព្យាការីសាការីប្រកាស  ​ដោយនាំគ្នាសង់​ព្រះវិហារនៅក្រុង​យេរូសាឡឹមឡើងវិញ  ​(៥២០  -  ៥១៥  មុន​  គ.ស.)។ ​ប៉ុន្តែ  ចាប់ពីពេលនោះមក​ស្ថានភាពផ្នែកជំនឿសាសនា  និង​សីលធម៌​កាន់តែចុះ​អោន​ថយទៅៗ​  :    ​ប្រជាជនខ្ជីខ្ជាក្នុងការគោរពបំរើ​ព្រះជាម្ចាស់​(១.  ៦​-​១៤)​    ​គេថ្វាយតង្វាយ​ដោយកេងបន្លំព្រះជាម្ចាស់  (៣.​  ៦​-​១១)    ​បូជាចារ្យលែង​ចេះបំរើព្រះជាម្ចាស់  ​ហើយប្រជាជនក៏លែងប្រព្រឹត្តតាមគម្ពីរវិន័យដែរ  (២.  ១​-​១៦) ។ ​ដូច្នេះ    ​ព្យាការី​ម៉ាឡាគីដាស់តឿន​ក្រុមបូជាចារ្យ  ​និង​  ប្រជាជនអោយកែប្រែចិត្តគំនិត    ​ដោយនឹកដល់ព្រះហប្ញទ័យ​ស្រឡាញ់របស់ ព្រះជាម្ចាស់  (១.  ១​-​៥) ​ហើយលោកក៏​ប្រកាសថាព្រះអង្គជិតយាងមក  ​ដើម្បីវិនិច្ឆ័យ​ទោសពួកគេដែរ​(២.​១៧  -  ៣.​៥  ;    ៣.​១៣​-​២៤)។ ​លោក ម៉ាឡាគីប្រកាស​ប្រាប់ប្រជាជន​ថា​  ​ព្រះជា​ម្ចាស់ចាត់បុរសម្នាក់​អោយមក​រៀបចំផ្លូវថ្វាយព្រះអង្គ​(៣.​១)    ​លោកនោះជាព្យាការីដូចលោកអេលី  (៣.​២៣) ។ ​លោកម៉ា​ថាយ​​  និង  លោកលូកាយល់ថា  ព្យាការីដែលមករៀបចំផ្លូវថ្វាយព្រះអម្ចាស់  ​ដូចលោក​ម៉ាឡាគីប្រកាសទុកនេះ  ​  គឺលោកយ៉ូហាន​បាទីស្ត ​ ដែលរៀបចំប្រជាជនទទួលព្រះយេស៊ូគ្រីស្ត  (មថ.  ១៧.​១១​-​១៣​;  ​លក.​១.  ១៧)។

លោកម៉ាឡាគីស្តីប្រដៅប្រជាជននៅជំនាន់របស់លោក​ដែលលែងរវីរវល់នឹងការគោរពប្រណិប័តព្រះ​ជាម្ចាស់​  ​ ដើម្បីរៀបចំចិត្ត​គំនិត​ពួកគេទទួល ព្រះរបស់ខ្លួន ។ ​សេចក្តីដែលលោកប្រកាសនេះ  នៅតែ​មាន​ប្រសិទ្ធិភាពសព្វថ្ងៃដែរ    ​គឺសូមអោយក័ណ្ឌ​គម្ពីរនេះ​ជួយយើងក្នុងការរៀបចំខ្លួន  ទទួល ព្រះអម្ចាស់នៅក្នុង​ជីវិតរបស់យើង។