លោកយ៉ូស៊ូអា (១២)

ស្ដេច​ដែល​បរាជ័យ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល
 ជន​ជាតិ​អ៊ីស្រាអែល​វាយ​ យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អារណូន រហូត​ដល់​ភ្នំ​ហ៊ែរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្ដេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ: ២ គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ហើយ​គ្រប់គ្រង​ចាប់​តាំង​ពី​អារ៉ូអ៊ែរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អារណូន និង​ចាប់​តាំង​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្ដាល​ទឹក​ធ្លាក់​នោះ រហូត​ដល់​មួយ​ចំហៀង​ស្រុក​កាឡាដ និង​រហូត​ដល់​ទឹក​ធ្លាក់​យ៉ាបុក នៅ​ព្រំប្រទល់​ស្រុក​អាំម៉ូន  ព្រម​ទាំង​តំបន់​អារ៉ាបា រហូត​ដល់​សមុទ្រ​គីណារ៉ូត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេតយេស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជំរាល​ភ្នំ​ពីស្កា។ រីឯ​ស្ដេច​មួយ​ទៀត គឺ​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​ជា​ជន​ជាតិ​រេផាអ៊ីម​មួយ​រូប ក្នុង​ចំណោម​ជន​ជាតិ​រេផាអ៊ីម​ចុង​ក្រោយ​បង្អស់ ស្ដេច​គង់​នៅ​ក្រុង​អាសតារ៉ូត និង​ក្រុង​អេដ្រេអ៊ីម។  ព្រះបាទ​អុក​គ្រប់គ្រង​ តំបន់​ភ្នំ​ហ៊ែរម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំប្រទល់​ស្រុក​កេស៊ួរ និង​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំប្រទល់​ទឹក​ដី​របស់​ព្រះបាទ​ស៊ីហុន ស្ដេច​ក្រុង​ហេសបូន។  លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់ និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ស្ដេច​ទាំង​ពីរ​អង្គ​នេះ ហើយ​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះ​អម្ចាស់ ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​កម្ម​សិទ្ធិ​។

 លោកយ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ដែន​ដី ខាង​លិច​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ក្រុង​បាលកាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ រហូត​ដល់​ភ្នំ​ហាឡាក់ នៅ​ជិត​ស្រុក​សៀរ។ លោក​យ៉ូស៊ូអា​​ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ​ចែក​គ្នា ជា​កម្មសិទ្ធិ។ ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជំរាល​ភ្នំ តំបន់​វាល​រហោស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។

​៩ រីឯ​ស្ដេច​ដែល​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល​មានៈ ស្ដេច​ក្រុង​យេរីខូ ស្ដេច​ក្រុង​អៃ ដែល​ស្ថិត​នៅ​ជិត​ក្រុង​បេតអែល ១០ ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ១១ ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស ១២ ស្ដេច​ក្រុង​អេក្លូន ស្ដេច​ក្រុង​កេស៊ែរ ១៣ ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌែរ ១៤ ស្ដេច​ក្រុង​ហ៊រម៉ា ស្ដេច​ក្រុង​អារ៉ាដ ១៥ ស្ដេច​ក្រុង​លីបណា ស្ដេច​ក្រុង​អាឌូឡាំ ១៦ ស្ដេច​ក្រុង​ម៉ាកេដា ស្ដេច​ក្រុង​បេតអែល ១៧ ស្ដេច​ក្រុង​តាពូអា ស្ដេច​ក្រុង​ហេភែរ ១៨ ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡាសារ៉ូន ១៩ ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហាស៊រ ២០ ស្ដេច​ក្រុង​ស៊ីមរ៉ូន-មេរ៉ូន ស្ដេច​ក្រុង​អាកសាផ ២១ ស្ដេច​ក្រុង​តាអាណាក ស្ដេច​ក្រុង​មេគីដូ ២២ ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ូកណែអាំង នៅ​ភ្នំ​កាម៉ែល ២៣ ស្ដេច​ក្រុងឌ័រ​នៅ​វាល​រាបឌ័រ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីលកាល់ ២៤ ស្ដេច​ក្រុង​ទៀរសា។ សរុប​ទាំង​អស់​មាន​ស្ដេច​សាមសិប​មួយ​អង្គ។