មាតិកា

លោកយ៉ូប
ពាក្យលំនាំ

លោកយ៉ូបជាមនុស្សម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ ​ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ​ពោរពេញដោយសុភមង្គល ដែរ។ ​ប៉ុន្តែ  ​មារសាតាំងចោទប្រកាន់ថា  គាត់គោរពកោតខ្លាចព្រះជាម្ចាស់​ដូច្នេះ  ​ព្រោះតែព្រះអង្គប្រទានពរអោយគាត់។ ​ក្រោយមក  ​គាត់បាត់បង់អ្វីៗទាំងអស់ដ៏ជាទីស្រឡាញ់ ​និង​ មានតម្លៃ​សំរាប់គាត់   ​គឺកូនៗស្លាប់អស់   ​ទ្រព្យសម្បត្តិក៏ត្រូវវិនាសហិនហោចអស់ ​ហើយខ្លួនក៏មាន​ជំងឺទៀត។  ​ក្នុងពេលរងទុក្ខលំបាកដូច្នេះ  ​តើគាត់នៅតែគោរពកោតខ្លាចព្រះជាម្ចាស់​តទៅទៀតឬ?

តើព្រះជាម្ចាស់ជានរណា? ​ប្រសិនបើព្រះអង្គជាព្រះដ៏សុចរិតមែន​ហេតុអ្វីបានជាព្រះអង្គបណ្តោយ​អោយលោកយ៉ូបរង ទុក្ខលំ បាកបែបនេះ? ​មិត្តភក្តិបីរូបរបស់លោកយ៉ូបចង់ពន្យល់អោយលោកយ៉ូប​ទទួលស្គាល់ថា  ​ទុក្ខវេទនាជាលទ្ធផលនៃកំហុស ដែលគាត់បានប្រព្រឹត្ត។​ ប៉ុន្តែ​លោកយ៉ូប ជំទាស់​នឹង​គំនិតរបស់មិត្តភក្តិទាំងបីនាក់​គាត់ប្រកាន់ជំហរថា  គាត់ពុំបានប្រព្រឹត្តអ្វីខុសឡើយ​ហើយ គាត់ចោទមិត្ត​ភក្តិរបស់គាត់ថា  ពួកគេយល់ខុស អំពីព្រះជាម្ចាស់។ ​ពីចំពូក  ៣  ដល់​៣១​ដែលចងក្រងឡើងជាកំណាព្យ​លាតត្រដាងនូវ ការជជែកវែកែញករបស់លោកយ៉ូប  ​និង  ​មិត្តភក្តិរបស់លោក​ម្នាក់ៗរកហេតុផលការពារ​គោលជំហររបស់ខ្លួន។

បន្ទាប់មក​មានបុរសម្នាក់ទៀត  ឈ្មោះលោកអេលីហ៊ូ   (ចំពូក  ៣២​-​៣៧)  ​ បានប្រឡូកចូលមកក្នុង​ការជជែកវែកែញកនេះដែរ។ ​លោក អេលីហ៊ូអះអាងថា​  ព្រះជាម្ចាស់ធ្វើអោយមនុស្សរងទុក្ខវេទនា​ដើម្បីព្រមានពួកគេ      ​ហើយគ្មាននរណាម្នាក់ អាចសួរថា ហេតុអ្វី បានជាព្រះអង្គធ្វើដូច្នេះ​ឡើយ។

នៅទីបញ្ចប់  ​ព្រះជាម្ចាស់ផ្ទាល់បានធ្វើអន្តរាគមន៍   (៣៨.១  -  ៤២.​៦) ​ក្នុងការជជែកវែកែញកនេះ។​ព្រះអង្គមិននាំចម្លើយមកទេតែ ព្រះអង្គចោទ សួរជាសំនួរ  ​ដើម្បីអោយមានការរិះគិតទៅវិញ។   ​ពេល​នោះ  លោកយ៉ូបទទួលស្គាល់ថា​លោកភ័ន្តច្រឡំ  ​គឺលោកបាន និយាយពីព្រះជាម្ចាស់  ​ដោយ ពុំដឹងច្បាស់ថា​ព្រះអង្គមានលក្ខណៈបែបណា។

ចុងបញ្ចប់នៃគម្ពីរនេះ   ​ព្រះជាម្ចាស់អះអាងថា​លោកយ៉ូបបាននិយាយអំពីព្រះអង្គយ៉ាងត្រឹមត្រូវ។   ​នៅ​ទីបំផុតព្រះអង្គប្រទាន អោយលោកយ៉ូប​ទទួលអ្វីៗដែលបាត់បង់​មួយទ្វេជាពីរ។