លោកអែសរ៉ា (០២)

​​ ចំនួន​ប្រជាជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ
(នេហេមី ៧:៦-៧២)
 ក្នុង​ចំណោម​អស់​អ្នក​ដែល ​ព្រះចៅ​នេបូកានេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ ២ អ្នក​ទាំង​នោះ​វិល​ត្រឡប់ ​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូបាបិល លោក​យ៉ូស៊ូអា លោក​នេហេមី លោក​សេរ៉ាយ៉ា លោក​រេឡាយ៉ា លោក​ម៉ាដេកាយ លោក​ប៊ីលសន  លោក​មីសប៉ារ លោក​ប៊ីគវ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ:

 កូន​ចៅ​របស់​លោក​ប៉ារ៉ូស មាន ២ ១៧២​នាក់
 កូន​ចៅ​របស់​លោក​សេផាទីយ៉ា មាន​៣៧២​នាក់
 កូន​ចៅ​របស់​លោក​អរ៉ា មាន ៧៧៥​នាក់
៦ កូន​ចៅ​របស់​លោក​ប៉ាហាត់-ម៉ូអាប់ កូន​ចៅ​របស់​លោក​យ៉ូស៊ូអា និង​កូន​ចៅ​របស់​លោក​យ៉ូអាប់ មាន​២ ៨១២​នាក់
 កូន​ចៅ​របស់​លោក​អេឡាំ មាន ១ ២៥៤​នាក់
 កូន​ចៅ​របស់​លោក​សាធូ មាន ៩៤៥​នាក់
 កូន​ចៅ​របស់​លោក​សូកៃ មាន ៧៦០ នាក់
១០ កូន​ចៅ​របស់​លោក​បានី មាន ៦៤២​នាក់
១១ កូន​ចៅ​របស់​លោក​បេបាយ មាន ៦២៣​នាក់
១២ កូន​ចៅ​របស់​លោក​អាសកាដ មាន ១ ២២២​នាក់
១៣ កូន​ចៅ​របស់​លោក​អដូនីកាំ មាន ៦៦៦​នាក់
១៤ កូន​ចៅ​របស់​លោក​ប៊ីគវ៉ាយ មាន​២ ០៥៦​នាក់
១៥ កូន​ចៅ​របស់​លោក​អឌីន មាន ៤៥៤​នាក់
១៦ កូន​ចៅ​របស់​លោក​អធែរ ដែល​ជា​ពូជពង្ស​របស់​លោក​យេហ៊ីលគីយ៉ា មាន ៩៨​នាក់
១៧ កូន​ចៅ​របស់​លោក​បេសាយ មាន ៣២៣ នាក់
១៨ កូន​ចៅ​របស់​លោក​យ៉ូរ៉ា មាន ១១២​នាក់
១៩ កូន​ចៅ​របស់​លោក​ហាស៊ូម មាន ២២៣ នាក់
២០ កូន​ចៅ​របស់​លោក​គីបបារ មាន ៩៥​នាក់
២១ អ្នក​ភូមិ​បេថ្លេហិម មាន ១២៣​នាក់
២២ អ្នក​ភូមិ នេតូផា មាន ៥៦​នាក់
២៣ អ្នក​ភូមិ​អាណាតូត មាន ១២៨​នាក់
២៤ អ្នក​ភូមិ​អាសម៉ាវិត មាន ៤២​នាក់
២៥ អ្នក​ក្រុង​គៀរីយ៉ាត-អារីម កេភីរ៉ា និង​បេរ៉ូត មាន ៧៤៣​នាក់
២៦ អ្នក​ក្រុង​រ៉ាមីយ៉ា និង​កេបា មាន ៦២១​នាក់
២៧ អ្នក​ក្រុង​មីកម៉ាស មាន ១២២​នាក់
២៨ អ្នក​ក្រុង​បេតអែល និង​អៃ មាន​២២៣ នាក់
២៩ អ្នក​ភូមិ​ណាបូ មាន ៥២​នាក់
៣០ កូន​ចៅ​របស់​លោក​ម៉ាកប៊ីស មាន ១៥៦​នាក់
៣១ កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់
៣២ កូន​ចៅ​របស់​លោក​ហារីម មាន ៣២០ នាក់
៣៣ អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ មាន ៧២៥​នាក់
៣៤ អ្នក​ក្រុង​យេរីខូ មាន ៣៤៥​នាក់
៣៥ អ្នក​ក្រុង​សេណា មាន ៣ ៦៣០ នាក់
៣៦ ក្រុម​បូជាចារ្យ ជា​កូន​ចៅ​លោក​យេដាយ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ូស៊ូអា មាន ៩៧៣​នាក់
៣៧ កូន​ចៅ​របស់​លោក​អ៊ីមែរ មាន ១ ០៥២​នាក់
៣៨ កូន​ចៅ​របស់​លោក​ប៉ាសួរ មាន ១ ២៤៧​នាក់
៣៩ កូន​ចៅ​របស់​លោក​ហារីម មាន ១ ០១៧​នាក់។

៤០ ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យ៉ូស៊ូអា កូន​ចៅ​របស់​លោក​កាដមីអែល និង​កូន​ចៅ​របស់​លោក​ហូដាវីយ៉ា មាន​៧៤​នាក់

៤១ ក្រុម​ចំរៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ មាន​១២៨​នាក់

៤២ ក្រុម​យាម​ទ្វារ ​ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អធែរ កូន​ចៅ​របស់​លោក​ថាល់ម៉ូន កូន​ចៅ​របស់​លោក​អាកគូប កូន​ចៅ​របស់​លោក​ហាធីថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន​១៣៩​នាក់

៤៣ ក្រុម​អ្នក​បំរើ​ព្រះវិហារ​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូផា កូន​ចៅ​របស់​លោក​ថាបូត ៤៤ កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ាហា កូន​ចៅ​របស់​លោក​ប៉ាដូន ៤៥ កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកាបា កូន​ចៅ​របស់​លោក​អាកគូប ៤៦ កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាមឡៃ កូន​ចៅ​របស់​លោក​ហាណន ៤៧ កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហា កូន​ចៅ​របស់​លោក​រេយ៉ា ៤៨ កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា កូន​ចៅ​របស់​លោក​កាសាម ៤៩ កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ប៉ាសេអា កូន​ចៅ​របស់​លោក​បេសាយ ៥០ កូន​ចៅ​របស់​លោក​អស្នា កូន​ចៅ​របស់​លោក​មេអ៊ូនីម កូន​ចៅ​របស់​លោក​នេភូស៊ីម ៥១ កូន​ចៅ​របស់​លោក​បាគប៊ូគ កូន​ចៅ​របស់​លោក​ហាគូបា កូន​ចៅ​របស់​លោក​ហាហួរ ៥២ កូន​ចៅ​របស់​លោក​បាសលូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហារសា ៥៣ កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា ៥៤ កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា ៥៥ កូន​ចៅ​ពួក​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរូដា ៥៦ កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដិល ៥៧ កូន​ចៅ​របស់​លោក​សេផាទីយ៉ា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ប៉ូកេរិត-ហាសេបាអ៊ីម និង​កូន​ចៅ​របស់​លោក​អាំម៉ូន។ ៥៨ សរុប​ទាំង​អស់​ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បំរើ​ព្រះបាទ​សាឡូម៉ូន​មាន ៣៩២​នាក់។

៥៩ រីឯ​អស់ ​អ្នក​ដែល​មក​ពី​តេល-មេឡា តេល-ហារសា កេរូប-អដូន និង​អ៊ីមែរ ហើយ​ពុំ​ស្គាល់​ញាតិសន្ដាន និង​ដូនតា​របស់​ខ្លួន​ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រាអែល​មែន​នោះ​គឺ ៦០ កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​តូប៊ីយ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៥២​នាក់។

៦១ ក្នុង​ ចំណោម​ក្រុម​បូជាចារ្យ មាន​កូន​ចៅ​របស់​លោក​សូបាយ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ីឡាយ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ីឡាយ​ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ ៦២ អ្នក​ទាំង​នោះ​រក​នាម​ ត្រកូល​ពូជពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ ដែល​ពុំ​អាច​បំពេញ​មុខងារ​ជា​បូជាចារ្យ​បាន​ឡើយ។ ៦៣ លោក​ទេសាភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជាចារ្យ​ណា​ម្នាក់​សាក​សួរ​អ៊ូរីម និង​ទូមីម​ជា​មុន​សិន។

៦៤ សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់ ៦៥ ដោយ​ឥត​រាប់​បញ្ចូល​ អ្នក​បំរើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី​២០០ នាក់។ ៦៦ មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល ៦៧ អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។

៦៨ ពេល​មក​ដល់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ នៅ​ក្រុង​យេរូសា​ឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សំរាប់​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ ៦៩ ពួក​គេ​ថ្វាយ​សំរាប់​ ការ​សង់​ព្រះវិហារ​តាម​សមត្ថភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀកបំពាក់​បូជាចារ្យ​ចំនួន​មួយ​រយ​សាមសិប​សំរាប់។ ៧០ ក្រុម​បូជាចារ្យ ក្រុម​លេវី ប្រជាជន ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។