បេនស៊ីរ៉ាក់ (០៥)

ការអួតបំប៉ោងរបស់អ្នកមាន
១កូន​អើយ! កុំ​ពឹង​ផែ្អក​លើ​ទ្រព្យ​សម្បតិ្ត​របស់​ខ្លួន​ឲ្យ​សោះ! កុំ​និយាយ​អួត​អាង​ថា « ខ្ញុំ​មិន​ត្រូវ​ការ​នរណា​ទេ! »។

២កុំ​បណោ្តយ​តាម​សន្ទុះ​ចិត្ត​លោភ​លន់​និង​តណ្ហា​របស់​កូន​ឡើយ។

៣កុំ​និយាយ​អួត​អាង​ថា «តើ​នរណា​មាន​អំណាច​គ្រប់​គ្រង​លើ​ខ្ញុំ!»។ ដ្បិត​ព្រះ​អម្ចាស់​នឹង​ផ្តន្ទា​ទោស​កូន​ជា​ពុំខាន។

៤កុំ​និយាយ​អួត​អាង​ថា​«ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប តែ​គ្មាន​ហេតុ​អាក្រក់​កើត​មាន​ដល់​ខ្ញុំ​ទេ!»។ កុំ​ភេ្លច​ថា​ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញទ័យ​អត់​ធ្មត់!

៥កុំ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា ដោយ​អះ​អាង​ថា ព្រះ​អម្ចាស់​មុខ​ជា​លើក​លែង​ទោស​ឲ្យ​កូន។

៦កុំ​និយាយ​អួត​អាង​ថា «ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញទ័យ​អាណិត​អាសូរ​យ៉ាង​ខ្លាំង ព្រះ​អង្គ​មុខ​ជា​លើក​លែង​ទោស​ខ្ញុំ​ពុំ​ខាន ទោះបី​ខ្ញុំ​មាន​ទោស​ចើ្រន​យ៉ាង​ណា​កី្ត»។ ទោះបី​ព្រះ​អង្គ​មាន​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​កី្ត ក៏​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ​ដែរ ព្រះ​អង្គ​មុខ​ជា​ដាក់​ទោស​មនុស្ស​បាប​ពុំខាន។

៧ចូរ​វិល​ត្រទ្បប់​ទៅ​រក​ព្រះ​អម្ចាស់​វិញ កុំ​បង្អង់​ទើ្បយ កុំ​រង់​ចាំ​មួយ​ថៃ្ង​ហើយ មួយ​ថៃ្ង​ទៀត ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​ព្រះ​ពិរោធ នៅ​ពេល​កូន​មិន​ដឹង​ជា​មុន  ហើយ​កូន​ត្រូវ​វិនាស​នៅ​ពេល​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស។​

៨កុំ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បតិ្ត ដែល​កូន​រក​បាន​ដោយ​អយុតិ្ត​ធម៌ នៅ​គ្រា​ដែល​កូន​មាន​អាសន្ន​ទ្រព្យ​សម្បតិ្ត​ទាំង​នោះ នឹងគ្មាន​ប្រយោជន៍​អី្វ សំរាប់​កូន​ទ្បើយ។

ពាក្យសំដីរបស់អ្នកប្រាជ្ញ
៩កុំ​រេ​តាម​ខ្យល់ កុំ​ដើរ​តាម​ផ្លូវ​បត់​បែន ដូច​មនុស្ស​បាប ដែល​និយាយ​ពាក្យ​មិន​ទៀង​នោះ​ទើ្បយ។

១០ចូរ​ប្រកាន់​ជំហរ​ឲ្យ​រឹង​ប៉ឹង កុំ​ប្រែ​ប្រួល​ឲ្យ​សោះ។

១១ចូរ​ប្រុង​ស្តាប់​ជានិច្ច កុំ​ប្រញាប់​ឆើ្លយ​ទៅ​គេ​ពេក។

១២ប្រសិន​បើ​កូន​មាន​យោបល់ ចូរ​ឆើ្លយ​តប​នឹង​សំនួរ​របស់​គេ បើសិន​កូន​គ្មាន​យោបល់​ទេ ចូរ​នៅ​ស្ងៀម​ចុះ។

១៣មាន​កិត្តិយស​និង​អាប់​កិត្តិ​យស ស្ថិត​នៅ​លើ​ពាក្យ​សំដី ពាក្យ​សំដី​អាច​បណ្តាល​ខ្លួន​វិនាស។

១៤កុំ​ឲ្យ​មាន​ឈោ្មះ​ថា​ ជា​មនុស្ស​ប្រសប់​និយាយ​ដើម​គេ មិន​ត្រូវ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​បង្កប់ នូវ​ល្បិច​កិច្ចកល​ឲ្យ​សោះ! ដ្បិត​ចោរ​រមែង​តែង​តែ​ត្រូវ​អាម៉ាស់ រីឯ​មនុស្ស​និយាយ​មិន​ទៀង​ក៏​រមែង​តែង​តែ​មាន​ទោស​យ៉ាង​ធ្ងន់​ដែរ។

១៥ចូរ​ចៀស​វាង​កំហុស​ទាំង​តូច​ទាំង​ធំ។