បេនស៊ីរ៉ាក់ (០៣)

ភារកិច្ចរបស់កូនចំពោះឪពុកម្តាយ
១ម្នាល​កូន​ទាំង​ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ប្រសិន​បើ​កូន​ធ្វើ​តាម​ដំបូន្មាន​ទាំង​នេះ កូន​មុខជា​គេច​ផុត​ពី​សេចក្តី​អន្ត​រាយ​ពុំខាន!

២ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​ឪពុក​មាន​អំណាច​ លើ​កូន  ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​ម្តាយ​មាន​សិទ្ធិ​លើ​កូន​​ប្រុស​ដែរ។

៣កូន​ណា​គោរព​ឪពុក កូន​នោះ​លោះ​បាប​របស់​ខ្លួន។

៤កូន​ដែល​លើក​តម្កើង​កិត្តិយស​របស់​ម្តាយ ក៏​ដូច​ជា​សន្សំ​ទ្រព្យ​សម្បតិ្ត​ទុក​ដែរ។

៥កូន​ដែល​គោរព​ឪពុក នឹង​បាន​អំណរ​សប្បាយ​ពី​របស់​ខ្លួន​វិញ​ពុំខាន។ នៅ​ថៃ្ង​ដែល​គេ​អង្វរ​ព្រះ​អម្ចាស់  ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​គេ។

៦កូន​ណា​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក កូន​នោះ​នឹង​មាន​អាយុ​យឺត​យូរ។ កូន​ដែល​ប្រតិ​បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នឹង​ធើ្វ​ឲ្យ​ម្តាយ​ស្ងប់​ចិត្ត។

៧កូន​នោះ​ក៏​បំរើ​ឪពុក​ម្តាយ​របស់​ខ្លួន ដូច​បំរើ​ចៅ​ហ្វាយ​នាយ​ដែរ។

៨ក្មុង​គ្រប់​ពាក្យ​សំដី​ដែល​កូន​ពោល ក្មុង​គ្រប់​អំពើ​ដែល​កូន​ប្រព្រឹត្ត ចូរ​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក​  ដើម្បី​ឲ្យ​កូន​ទទួល​ពរ។ ៩ពរ​របស់​ឪពុក​ពិត​ជា​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​កូន​បាន​រឹង​ប៉ឹង ផ្ទុយ​ទៅ​វិញ​ បណ្តាសា​របស់​ម្តាយ រមែង​នាំ​ឲ្យ​ក្រុម​គ្រួសារ​វិនាស​អន្តរាយ។

១០ចូរ​កុំ​តមើ្កង​ខ្លួន ដោយ​ឃើញ​ឪពុក​អាប់​កិតិ្តយស ​ព្រោះ​ការ​អាប់​កិតិ្តយស​របស់​ឪពុក មិន​ធើ្វ​ឲ្យ​កូន​បាន​ខ្ពស់​មុខ​ទ្បើយ។ ១១ដ្បិត​មនុស្ស​បាន​ខ្ពស់​មុខ ព្រោះ​តែ​កិតិ្តយស​របស់​ឪពុក។ រីឯ​ម្តាយ​ដែល​អាប់​កិត្តិយស​  ក៏​ធើ្វ​ឲ្យ​កូន​អាម៉ាស់​មុខ​ដែរ។

១២កូន​អើយ ចូរ​ផ្គត់​ផ្គង់​ឲ្យ​ពុក​ក្នុង​ពេល​ដែល​គាត់​ចាស់​ជរា កុំ​ធើ្វ​ឲ្យ​គាត់​កើត​ទុក្ខ​នៅ​ពេល​គាត់​ នៅ​មាន​ជីវិត​ដែរ។ ១៣ទោះ​បី​គាត់​វងេ្វង​ស្មារតី​ក្កី​ ចូរ​អាណិត​មេត្តា​ដល់​គាត់​ផង​ក្នុង​ពេល​កូន​ពេញ​កម្លាំង​  កុំ​មើល​ងាយ​គាត់​ឲ្យ​សោះ។ ១៤ដ្បិត​ព្រះ​អម្ចាស់​មិន​បំភ្លេច​ការ​ដឹង​គុណដែល​កូន​បាន​បំពេ​ញ​ចំពោះ​ឪពុក​ទើ្បយ   ការ​ដឹង​គុណ​ដែល​កូន​បាន​បំពេញ​ចំពោះ​ឪពុក​ទើ្បយ​  ការ​ដឹង​គុណ​ទាំង​នោះ នឹង​ធើ្វ​ឲ្យ​កូន​បាន​រួច​ពី​បាប​ជាចើ្រន។ ១៥នៅ​គ្រា​កូន​មាន​អាសន្ន​ ព្រះ​ជាម្ចាស់​មិន​បំភេ្លច​កូន​ទេ អំពើ​បាប​របស់​កូន​នឹង​រលាយ​បាត់​អស់ ដូច​ទឹក​កក​ត្រូវ​កំដៅ​ថៃ្ង។

១៦អ្នក​ណា​បោះ​បង់​ចោល​ឪពុក​របស់​ខ្លួន អ្នក​នោះ​ដូច​ជា​ប្រមាថ​ព្រះ​ជាម្ចាស់ ហើយ​អ្នក​ណា​ធើ្វ​ឲ្យ​ម្តាយ​ពិបាក​ចិត្ត​ព្រះ​អម្ចាស់​នឹង​ដាក់​បណ្តាសា​អ្នក​នោះ។

អំពីចិត្តសុភាពរាបសា
១៧កូន​អើយ! ចូរ​មាន​ចិត្ត​ស្លូត​បូត​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធើ្វ មនុស្ស​ម្នា​នឹង​ស្រឡាញ់​កូន​ជាង​អ្នក​មាន​ចិត្ត​ទូលាយ​ទៅ​ទៀត។ ១៨ពេល​កូន​មាន​បុណ្យ​ស័កិ្ត​កាន់​តែ​ខ្ពស់​យ៉ាង​ណា ត្រូវ​តែ​ដាក់​ខ្លួន​ឲ្យ​កាន់​តែ​ទាប​យ៉ាង​នោះ​ដែរ ហើយ​ព្រះ​អម្ចាស់​នឹង​បោ្រស​ប្រណី​ដល់​កូន។ ២០ទោះបី​ព្រះ​អម្ចាស់​មាន​ប្ញទ្ធា​នុភាព​យ៉ាង​ណា​កី្ត ក៏​ព្រះ​អង្គ​សំដែង​សិរីរុងរឿង​របស់​ព្រះ​អង្គ​តាម​រយ:​អ្នក​ទន់​ទាប​វិញ។ ២១កុំ​ស្ែវង​រក​អី្វ​ដែល​ពិបាក​ពេក កុំ​ចង់​យល់​ដឹង​អី្វ​ដែល​ហួស​ពី​បា្រជ្ញា​របស់​ខ្លួន។  ២២ចូរ​ខិត​ខំ​រិះ​គិត​អំពី​កិច្ចការ ដែល​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​កូន​ធើ្វ កុំ​ចង់​ដឹង​អី្វ​ដែល​លាក់​កំបាំង​ទើ្បយ។ ២៣កុំ​ខ្វល់​ខ្វាយ​នឹង​កិច្ចការ ដែល​ហួស​ពី​សមត្ថភាព​របស់​កូន ដ្បិត​អី្វៗ​ដែល​កូន​ឃើញ​ក្នុង​លោក​នេះ សុទ្ធ​តែ​ខ្ពស់​លើស​ពី​បា្រជ្ញា ដែល​មនុស្ស​អាច​យល់​បាន។ ២៤មនុស្ស​ជាចើ្រន​បាន​វងេ្វង ដោយ​សារ​តែ​ការ​រិះ​គិត​ផ្េតស​ផ្តាស​របស់​ខ្លួន។ គំនិត​ស្រមើ​ស្រមៃ​ដ៏​អាក្រក់​របស់​គេ ក៏​ធើ្វ​ឲ្យ​ចិត្ត​គំនិត​របស់​ខ្លួន​រៀច​វេរ​ដែរ។ ២៦មនុស្ស​ដែល​មាន​ចិត្ត​ចចេស​រឹង​រួស រមែង​ផុត​ជីវិត​យ៉ាង​វេទនា អ្នក​ដែល​ចូល​ចិត្ត​ប្រថុយ​ជីវិត មុខ​ជា​បាត់​បង់​ជីវិត​ពុំខាន។ ២៧មនុស្ស​ដែល​មាន​ចិត្ត​ចចេស​រឹង​រូស​រមែង​រង​ទុក្ខ​បាក​ជាចើ្រន មនុស្ស​ពាល​រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ២៨ជំងឺ​ក្រអឹត​ក្រទម គ្មាន​ឱសថ​ព្យាបាល​ទើ្បយ ព្រោះ​គំនិត​អាក្រក់​បាន​ចាក់​ប្ញស​យ៉ាង​ជ្រៅ ក្នុង​ចិត្ត​របស់​គេ។ ២៩មនុស្ស​ឈ្លាស​វៃ តែង​តែ​យក​សុភាសិត​មក​សញ្ជឹង​គិត អ្នក​មាន​បា្រជ្ញា​ក៏​យក​ចិត្ត​ទុក​ដាក់​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​ដែរ។

អំពីការចែកទាន
៣០ទឹក​ពន្លត់​ភើ្លង ដែល​ឆេះ​សន្ធោ​សន្ធៅ​យ៉ាង​ណា ការ​ដាក់​ទាន​ក៏​លុប​លាង​បាប​យ៉ាង​នោះ​ដែរ។

៣១អ្នក​ណា​ជួយ​យក​អាសារ​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​មាន​សេចកី្ត​សុខ​សំរាប់​អនាគត ពេល​មាន​អាសន្ន​គាត់​នឹង​រក​ទី​ពឹង​បាន។