របារក្សត្រ  ទី  ១ (០៣)

ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ
 រាជ​បុត្រ​របស់​ព្រះបាទ​ ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន​ មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះនាម​អាំណូន ប្រសូត​ពី​នាង​អហ៊ីណូអាំ ជា​អ្នក​ស្រុក​យីសរេអែល បុត្រ​ទី​ពីរ​ព្រះនាម​ដានីអែល​ ប្រសូត​ពី​នាង​អប៊ីកាអ៊ីល ជា​អ្នក​ភូមិ​កាម៉ិល ២ បុត្រ​ទី​បី​ព្រះនាម​ អាប់សាឡុម ប្រសូត​ពី​ព្រះនាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះបាទ​តាលម៉ាយ ស្ដេច​ស្រុក​កេសួរ បុត្រ​ទី​បួន​ព្រះនាម​អដូនីយ៉ា ប្រសូត​ពី​នាង​ហាគីត  បុត្រ​ទី​ប្រាំ​ព្រះនាម​សេប៉ាទីយ៉ា ប្រសូត​ពី​នាង​អប៊ីតាល់ បុត្រ​ទី​ប្រាំ​មួយ​ព្រះនាម​យីតរេអាំ ប្រសូត​ពី​នាង​អេកឡា។ ៤ បុត្រ​ទាំង​ប្រាំ​មួយ​ អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ។

 រីឯ​បុត្រ ​ដែល​កើត​នៅ​ក្រុង​យេរូសាឡឹម​ មាន​ព្រះនាម សាម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន – បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាតសេបា ជា​កូន​របស់​លោក​អាំមីអែល –  ប្រាំ​បួន​អង្គ​ទៀត គឺ​យីបហារ អេលីសួរ អេលីផេលេត ណូកា នេផេក យ៉ាភីអា  អេលីសាម៉ា អេលីយ៉ាដា និង​អេលី-ភេលេត។ ស្ដេច​ទាំង​នេះ​សុទ្ធ​តែ​ ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះបាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះនាង​ថាម៉ារ។

១០ ព្រះរាជវង្ស ​របស់​ព្រះបាទ​សាឡូម៉ូន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះបាទ​រ៉ូបោម ព្រះបាទ​អប៊ីយ៉ា ព្រះបាទ​អសា ព្រះបាទ​យ៉ូសាផាត ១១ ព្រះបាទ​យ៉ូរ៉ាម ព្រះបាទ​អហាស៊ីយ៉ា ព្រះបាទ​យ៉ូអាស ១២ ព្រះបាទ​អម៉ាស៊ីយ៉ា ព្រះបាទ​អសារីយ៉ា ព្រះបាទ​យ៉ូថាម ១៣ ព្រះបាទ​អខាស ព្រះបាទ​អេសេខ្យាស ព្រះបាទ​ម៉ាណាសេ ១៤ ព្រះបាទ​អាំម៉ូន ព្រះបាទ​យ៉ូស្យាស។

​១៥ រីឯ​ បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស គឺ​យ៉ូហាណន​ជា​បុត្រ​ច្បង យ៉ូយ៉ាគីម​ជា​បុត្រ​ទី​ពីរ សេដេខ្យាស​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។ ១៦ រីឯ​បុត្រ​របស់​ព្រះបាទ​យ៉ូយ៉ាគីម គឺ យេកូនីយ៉ា និង​សេដេខ្យាស។ ១៧ រីឯ​បុត្រ​របស់​ព្រះបាទ​យេកូនីយ៉ា ជា​ឈ្លើយ​សឹក​នោះ​គឺ​សាលធាល ១៨ ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមីយ៉ា ហូសាម៉ា និង​នេដាប៊ីយ៉ា។ ១៩ បុត្រ​របស់​លោក​ពេដាយ៉ា គឺ​សូរ៉ូបាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូបាបិល គឺ​មេស៊ូឡាម និង​ហាណានីយ៉ា ព្រម​ទាំង​នាង​សេឡូមីត។ ២០ លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូបា អូហែល បេរេគីយ៉ា ហាសាឌីយ៉ា និង​យ៉ាសាប-ហេសេដ។ ២១ កូន​របស់​លោក​ហាណានីយ៉ា គឺ ពេឡាទីយ៉ា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផាយ៉ា កូន​ចៅ​របស់​លោក​អារណន កូន​ចៅ​របស់​លោក​អូបាឌី កូន​ចៅ​របស់​លោក​សេកានីយ៉ា។ ២២ កូន​របស់​លោក​សេកានីយ៉ា គឺ​លោក​សេម៉ាយ៉ា កូន​របស់​លោក​សេម៉ាយ៉ា គឺ​ហាទូស យីកាល បារីយ៉ា នេរីយ៉ា និង​សាផាត។ សរុប​ទាំង​អស់ ប្រាំ​មួយ​នាក់។ ២៣ កូន​របស់​លោក​នេរីយ៉ា មាន​អេលីយ៉ូណៃ អេសេខ្យាស និង​អាសរីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។ ២៤ កូន​របស់​អេលីយ៉ូណៃ គឺ​ហូដាវីយ៉ា អេលីយ៉ា​ស៊ីម ពេឡាយ៉ា អគូប យ៉ូហាណន ដេឡាយ៉ា និង​អណានី សរុប​ទាំង​អស់​ប្រាំពីរ​នាក់។