របារក្សត្រ  ទី  ១ (០១)

របារក្សត្រ  ទី  ១
បញ្ជី​រាយ​នាម​បុព្វបុរស

បញ្ជី​រាយ​នាម​បុព្វបុរស​ចាប់​ពី​លោក​អដាំ រហូត​ដល់​លោក​អប្រាហាំ
 លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស លោក​អេណុស​ជា​ឪពុក​របស់​លោក​កេណន លោក​កេណន​ជា​ឪពុក​របស់​លោក​ម៉ាហា​ឡា​ឡេអែល លោក​ម៉ាហាឡាឡេអែល​ជា​ឪពុក​របស់​លោក​យេរ៉េដ  លោក​យេរ៉េដ​ជា​ឪពុក​របស់​លោក​ហេណុក លោក​ហេណុក​ជា​ឪពុក​របស់​លោក​ម៉ាធូសាឡឹម លោក​ម៉ាធូសាឡឹម​ជា​ឪពុក​របស់​លោក​ឡាម៉េក  លោក​ឡាម៉េក​ជា​ឪពុក​របស់​លោក​ណូអេ លោក​ណូអេ​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ាផេត។

 កូន​របស់​លោក​យ៉ាផេត មាន​កូមែរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ន ទូបាល ម៉េសេក និង​ ទីរ៉ាស។ កូន​របស់​លោក​កូមែរ មាន អាសកេណាស រីផាត និង​តូការម៉ា។ កូន​របស់​លោក​យ៉ាវ៉ន មាន​អេលីសា តារសុស គីទីម និង​ដូដានីម។

 កូន​របស់​លោក​ហាំ មាន​ គូស មីតស្រាអ៊ីម ពូថ និង​កាណាន។  កូន​របស់​លោក​គូស មាន​សាបា ហាវីឡា សាបតា រ៉ាម៉ា និង​សាបតិកា។ កូន​របស់​លោក​រ៉ាម៉ា គឺ​សាបា និង​ដេដន។ ១០ លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នេះ​ហើយ​ដែល​ជា​វីរបុរស​ទី​មួយ​នៅ​លើ​ផែនដី។ ១១ លោក​មីតស្រាអ៊ីម​បង្កើត​ជន​ជាតិ​លូឌ ជន​ជាតិ​អណាម ជន​ជាតិ​លេហាប ជន​ជាតិ​ណាប់ទូអា ១២ ជន​ជាតិ​ប៉ាទ្រូស៊ី និង​ជន​ជាតិ​កាសលូហា ដែល​ជា​ដូនតា​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​កាប់ទរ។ ១៣ លោក​កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត ១៤ ព្រម​ទាំង​ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាម៉ូរី ជន​ជាតិ​គៀរកាស៊ី ១៥ ជន​ជាតិ​ហេវី ជន​ជាតិ​អារគី ជន​ជាតិ​ស៊ីនីត ១៦ ជន​ជាតិ​អារវ៉ាដ ជន​ជាតិ​សេម៉ារី និង​ជន​ជាតិ​ហាម៉ាទី។

១៧ កូន​របស់​លោក​សិម មាន​អេឡាំ អាស្សួរ អារប៉ាកសាដ លូឌ អរ៉ាម អ៊ូស ហ៊ូល កេទែរ និង​ម៉េសេក។ ១៨ លោក​អារប៉ាកសាដ បង្កើត​សេឡា លោក​សេឡា បង្កើត​ហេប៊ែរ។ ១៩ លោក​ហេប៊ែរ បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ពេឡេក​-ព្រោះ​នៅ​ជំនាន់​នោះ មនុស្ស​បាន​បែក​ចែក​ផែនដី​គ្នា- រីឯ​ប្អូន​គាត់ ឈ្មោះ​យ៉ុកតន។ ២០ លោក​យ៉ុកតន​បង្កើត​អាល់ម៉ូដាដ សេឡេប ហាសាម៉ាវ៉េត យេរ៉ា ២១ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២២ អេបាល អប៊ីម៉ាអែល សាបា ២៣ អូភៀរ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកតន។

២៤ លោក​សិម​ ជា​ឪពុក​របស់​លោក​អារប៉ាកសាដ លោក​អារប៉ាក​​​​​​​​​សាដ ជា​ឪពុក​របស់​លោក​សេឡា ២៥ លោក​សេឡា ជា​ឪពុក​របស់​លោក​ហេប៊ែរ លោក​ហេប៊ែរ ជា​ឪពុក​របស់​លោក​ពេឡេក លោក​ពេឡេក ជា​ឪពុក​របស់​លោក​រេអ៊ូ ២៦ លោក​រេអ៊ូ ជា​ឪពុក​របស់​លោក​សេរូក លោក​សេរូក ជា​ឪពុក​របស់​លោក​ណាឃរ លោក​ណាឃរ ជា​ឪពុក​របស់​លោក​តេរ៉ា ២៧ លោក​តេរ៉ា ជា​ឪពុក​របស់​លោក​អប្រាម ពោល​គឺ​លោក​អប្រាហាំ​។

បញ្ជី​រាយ​នាម​ពូជពង្ស​របស់​លោក​អប្រាហាំ
២៨ កូន​របស់​លោក​អប្រាហាំ​មាន​លោក​អ៊ីសាក និង​លោក​អ៊ីស្មាអែល។

២៩ ពូជពង្ស​របស់​លោក​អ៊ីស្មាអែល​ មាន​ដូច​ត​ទៅ: នេបាយ៉ូត ជា​កូន​ច្បង កេដារ អាដបេអែល មីបសាំ ៣០ មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ តេម៉ា ៣១ យេទែរ ណាភីស និង​កេដម៉ា។ អ្នក​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អ៊ីស្មាអែល។

៣២ រីឯ​កូន ​របស់​នាង​កេទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ​ មាន​ស៊ីមរ៉ន យ៉ូកសន ម៉េដន ម៉ាឌីយ៉ាន យីសបាក និង​ស៊ូអា។ កូន​របស់​លោក​យ៉ូកសន គឺ​សាបា និង​ដេដន។ ៣៣ កូន​របស់​លោក​ម៉ាឌីយ៉ាន គឺ​អេផា អេភែរ ហេណុក អប៊ីដា និង​អែលដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កេទូរ៉ា។

បញ្ជី​រាយ​នាម​ពូជពង្ស​របស់​លោក​អេសាវ
៣៤ លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រាអែល។

៣៥ កូន​របស់​លោក​អេសាវ​ មាន​អេលីផាស រេអ៊ូអែល យេអ៊ូស យ៉ាឡាម និង​កូរេ។ ៣៦ កូន​របស់​អេលីផាស​មាន តេម៉ន អូម៉ារ សេផូ កេតាំ កេណាស ទីមណា និង​អាម៉ាឡេក​។ ៣៧ កូន​របស់​រេអ៊ូអែល​មាន ណាហាត់ សេរ៉ា សាម៉ា និង​មីសសា។

៣៨ កូន​របស់​លោក​សៀរ​មាន​ ឡូតន សូបាល ស៊ីបូន អណា ឌីសូន អេស៊ែរ និង​ឌីសន ។ ៣៩ កូន​របស់​លោក​ឡូតន​មាន ហូរី និង​ហេម៉ម។ ប្អូន​ស្រី​របស់​លោក​ឡូតន ឈ្មោះ​នាង​ទីមណា។ ៤០ កូន​របស់​លោក​សូបាល​មាន អាល់វ៉ន ម៉ាណាហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបូន មាន អយ៉ា និង​អណា។ ៤១ កូន​របស់​លោក​អណា គឺ​ឌីសូន កូន​របស់​លោក​ឌីសូន មាន​ហេមដន អេសបន យីត្រន និង​កេរ៉ន។ ៤២ កូន​របស់​លោក​អេស៊ែរ​មាន ប៊ីលហន សាវ៉ន និង​យ៉ាកន។ កូន​របស់​លោក​ឌីសន  គឺ​អ៊ូស និង​អរ៉ន។

ស្ដេច​នៅ​ស្រុក​អេដុម
៤៣ មុន​ពេល​មាន​ស្ដេច​គ្រង ​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះបាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីនហាបា។ ៤៤ ពេល​ព្រះបាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះបាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេរ៉ា អ្នក​ក្រុង​បូសរ៉ា ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៥ ពេល​ព្រះបាទ​យ៉ូបាប់​សោយ​ទិវង្គត ព្រះបាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​តេម៉ន​ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៦ ពេល​ព្រះបាទ​ហ៊ូសាំ​សោយ ​ទិវង្គត ព្រះបាទ​ហាដាដ​ ជា​បុត្រ​របស់​លោក​បេដាដ​មក​ពី​ក្រុង​អាវីត ឡើង​​​​គ្រង​រាជ្យ​ជំនួស គឺ​ស្ដេច​នេះ​ហើយ ដែល​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌីយ៉ាន នៅ​ស្រុក​ម៉ូអាប់។ ៤៧ ពេល​ព្រះបាទ​ហាដាដ​សោយ​ទិវង្គត ព្រះបាទ​សាំឡា​ជា​អ្នក​ស្រុក​ម៉ាស្រេកា ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៨ ពេល​ព្រះបាទ​សាំឡា​សោយ​ទិវង្គត ព្រះបាទ​សាអ៊ូល​ជា​អ្នក​ក្រុង​រ៉េហូបូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៩ ពេល​ព្រះបាទ​សាអ៊ូល​សោយ​ទិវង្គត ព្រះបាទ​បាលហាណន ជា​បុត្រ​របស់​លោក​អាក់បូរ ឡើង​គ្រង​រាជ្យ​ជំនួស។ ៥០ ពេល​ព្រះបាទ​បាលហាណន ​សោយ​ទិវង្គត ព្រះបាទ​ហាដាដ​អ្នក​ក្រុង​ប៉ាយ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា ម៉េហេតាបេអែល​ជា​បុត្រី​របស់​លោក​ម៉ាត្រេត និង​ជា​ចៅ​របស់​លោក​ម៉េសេហាប់។

៥១ បន្ទាប់​មក ព្រះបាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេដុម មាន: លោក​ទីមណា លោក​អាល់វ៉ា លោក​យេតេត ៥២ លោក​អូហូលីបាម៉ា លោក​អេឡា លោក​ពីណូន ៥៣ លោក​កេណាស លោក​តេម៉ន លោក​មីបសារ ៥៤ លោក​ម៉ាកឌីអែល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេដុម។