Uncategorized

ព្រះសហគមន៍ផ្តល់កង់ដល់សិស្សក្រីក្រ

កាលពីថ្ងៃទី១៧ វិច្ឆិកា កន្លងទៅ ព្រះសហគមន៍កាតូលិកទំពូង បានផ្តល់កង់ចំនួន១១គ្រឿង និងសម្ភារសិក្សាដល់សិស្សក្រីក្រ១១នាក់ ដែលសិ្ថតនៅភូមិទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក វឿត រ៉ាវុធ គណៈកម្មការព្រះសហគមន៍បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រីករាយខ្លំាងណាស់ដែលបានម្ចាស់ជំនួយ ផ្តល់ថវិកា ដើម្បីទិញជាសម្ភារផ្សេងៗក្នុងវិស័យអប់រំ ដល់ប្អូនៗដែលកំពុងត្រូវការក្នុងការសិក្សារៀនសូត្រ។

ក្នុងឆ្នាំនេះ មានសិស្សានុសិស្សចំនួន១១នាក់ទទួលបានកង់ម្នាក់មួយគ្រឿងដើម្បីជាយានជំនិះធ្វើដំណើរទៅសាលារៀន។

លោកបន្តថានេះជាលើកទី១សម្រាប់ លោកយាយ Marie-Madeleine Kenning និងជាលើកទី២ សម្រាប់ លោក Kelvin Wee ដែលបានចំណាយថវិការដើម្បីផ្តល់ជាសម្ភាររៀនសូត្រដល់ប្អូនៗក្នុងព្រះសហគមន៍ទំពូង។  លោក បន្តទៀតថា ពួកគាត់មិនត្រឹមតែជួយដល់ប្អូនសិស្សានុសិស្សទេ គឺគាត់ថែមទំាងជួយដល់គ្រួសារសិស្សផងដែរ ដូចជា ជួសជុលដំបូលផ្ទះ ផ្តល់សម្ភារ និងអ្វីផ្សេងៗដល់អ្នកខ្វះខាត ដែលភាគច្រើនជាគ្រីសបរិស័ទ។

សូមបញ្ជាក់ថា ម្ចាស់ជំនួយតែងតែមកស្រុកខ្មែររាល់១ឆ្នាំម្តងដើម្បីផ្តល់ជាសំភារៈផ្សេងៗដល់សិស្សនិងគ្រួសារសិស្សក្រីក្រ ដែរមានទំាងបឋមសិក្សាក៏ដូចជាអនុវិទ្យាល័យ។ដោយហៀម សុកខុន