ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូល ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លូកា ១៧,២៦_៣៦

26 នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ*ដែរ។27 កាលណោះមនុស្ស‌ម្នាគិតតែស៊ីផឹក រៀប‌ការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់ ។28 នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត* ដែរ កាលណោះមនុស្ស‌ម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។29 ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់‌ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។30 នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុ‌ការណ៍ដូច្នោះដែរ។31 នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។32 ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។33 អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។34 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះ‌ជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។35 បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះ‌ជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ [36 បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះ‌ជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ]»។37 ពួកសិស្ស*ទូលសួរព្រះ‌អង្គថា៖ «បពិត្រព្រះ‌អម្ចាស់ តើហេតុ‌ការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះ‌អង្គមានព្រះ‌បន្ទូលតបថា៖ «សាក‌សពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។