ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៧.២៤-៣០

ព្រះ​យេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា​ ដែល​នៅ​ជិត​ក្រុង​សេសារេ​ភីលីព​ជាមួយ​ក្រុម​សាវ័ក។​ នៅ​តាម​ផ្លូវ​‌ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​ថា​ ខ្ញុំជា​នរណា ?»។ ក្រុម​សាវ័ក​ទូល​ឆ្លើយ​ថា៖​ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន​បាទី​ស្ត​ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី​អេលី​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប»។​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ «ចុះ​អ្នក​រាល់​គ្នា​វិញ​‌​តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំជា​នរណា​ដែរ ? »។​ លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ «លោក​ជា​ព្រះ​គ្រីស្ត»។​ ៣០ព្រះ​យេស៊ូ​ហាម​ប្រាម​សាវ័ក​ មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​ព្រះអង្គ​ឡើយ។​ បន្ទាប់​មក ​ព្រះ​យេស៊ូ​ក៏ចាប់​ផ្តើម​បង្រៀន​ក្រុម​សាវ័ក​ថា​ បុត្រ​មនុស្ស​ត្រូវ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។​ ពួក​ព្រឹទ្ធា​ចារ្យ ​ពួក​នាយក​បូជា​ចារ្យ ​ពួក​ធម្មា​ចារ្យ​នឹង​បោះ​បង់​ព្រះអង្គ‌​ តែ​បីថ្ងៃ​ក្រោយ​មក​ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។​ ៣២ព្រះអង្គ​មាន​ព្រះ​បន្ទូល​បញ្ជាក់​ប្រាប់​គេ​ដោយ​ឥត​លាក់​លៀម។​ លោក​សិលា​យាង​ព្រះអង្គ​ចេញ​ទៅ​ឆ្ងាយ​ពីគេ​បន្តិច​ ហើយ​បន្ទោស​ព្រះអង្គ។​ ព្រះ​យេស៊ូ​ងាក​ទត​ទៅ​ក្រុម​សាវ័ក​ឯទៀតៗ​‌ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​បន្ទោស​លោក​សិលា​វិញ​ថា៖​ «នែ៎!​ មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ​ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ​ជា​ម្ចាស់​ទេ‌‌​ គឺជា​គំនិត​របស់​មនុស្ស​សុទ្ធ​សាធ»។