ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៧.២៤-៣០

ព្រះ​យេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ូស​ កាត់​តាម​តំបន់​ក្រុង​ស៊ីដូន​ និង​តំបន់​ស្រុក​ដេកា​ប៉ូល​ឆ្ពោះ​ទៅ​សមុទ្រ​កាលី​ឡេ​វិញ។ ​គេនាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។​ ម៉្យាង​ទៀត​បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។​‌‌‌​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ​ហស្ត​លើ​គាត់។​ ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្តាជន​ ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់​ ហើយ​ស្តោះ​ទឹក​ព្រះឱស្ឋ​យក​ទៅ​ផ្តិត​លើ​អណ្តាត​គាត់‌​‌ រួច​ព្រះអង្គ​ងើប​ព្រះ​ភ័ក្ត្រ​ឡើង​ ទត​ទៅ​លើ​មេឃ​ ដក​ដង្ហើម​ធំ‌​ ហើយ​មាន​ព្រះ​បន្ទូល​ថា ‌‌​«អេផាថា»​ (ប្រែថា៖​ ចូរ​បើក​ឡើង)។​ រំពេច​នោះ​ ស្រាប់តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្តាប់​ឮ​ អណ្តាត​របស់​គាត់​ក៏​គ្រលាស់​បាន​ ហើយ​គាត់​ក៏​និយាយ​ស្តី​បាន​ច្បាស់​លាស់។‌​ ព្រះ​យេស៊ូ​បាន​ហាម​ប្រាម​ពួក​គេ​ មិនឲ្យ​និយាយ​ហេតុ​ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។‌​ ប៉ុន្តែ‌ ​ទោះបី​ព្រះ​អង្គ​ហាម​ប្រាម​យ៉ាង​ណា​ក៏ដោយ​ គេរឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។​ មនុស្ស​ម្នា​ងឿង​ឆ្ងល់​ពន់​ពេក​ណាស់‌​ហើយ​ពោល​ថា៖​‌«គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ សូម្បី​តែ​មនុស្ស​ថ្លង់‌​ក៏​លោក​ធ្វើឲ្យ​ឮបាន​មនុស្ស​គ​ក៏លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។