ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០

ស្ត្រីសាសន៍ដទៃម្នាក់ជឿព្រះយេស៊ូ
ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៧.២៤-៣០

ព្រះ​យេស៊ូ​យាង​ចាក​ចេញ​ពីទី​នោះ​ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។​ ព្រះ​អង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ​‌ទ្រង់​ពុំចង់​ឲ្យ​នរណា​ដឹងថា​ទ្រង់​គង់​នៅ​ទីនោះ​ឡើយ​‌តែ​លាក់​មិន​ជិត។​ ភ្លាម​នោះ​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​ខ្មោច​ចូល‌​ បាន​ឮគេ​និយាយ​អំពី​ព្រះ​យេស៊ូ‌​ នាង​មក​ក្រាប​ទៀប​ព្រះ​បាទា​របស់​ព្រះអង្គ។​  ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​ នៅ​ភេនីស៊ី​ក្នុង​ស្រុក​ស៊ីរី។​ នាង​ទូលសូម​ព្រះ​យេស៊ូ​ដេញ​ខ្មោច​ចេញ​ពីកូន​នាង។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិភោគ​ឆ្អែត​ជាមុន​សិន​មិន​គួរ​យក​អាហារ​របស់​កូនចៅ​បោះ​ទៅឲ្យ​កូនឆ្កែ​ស៊ី​ឡើយ»។​ នាង​ទូល​ព្រះ​អង្គ​ថា៖‌​ «ពិត​មែន​ហើយ​លោក​ម្ចាស់! ​ប៉ុន្តែ​ កូន​ឆ្កែ​នៅ​ក្រោម​តុ‌​វាស៊ី​កំទេច​អាហារ​ដែល​កូនក្មេង​ធ្វើឲ្យ​ជ្រុះ​នោះ​បាន»។‌​ ពេល​នោះ​ព្រះ​យេស៊ូ​មាន​ព្រះ​​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​នាង​និយាយ​ដូច្នេះ‌​ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ​​‌ខ្មោច​បាន​ចេញ​ពីកូន​នាង​ហើយ»។‌​ ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ​ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ  ដ្បិត​ខ្មោច​បាន​ចេញ​ពីក្មេង​នោះ​ហើយ។