ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៧.១-១៣

មាន​ពួក​ខាង​គណៈ​ផារីស៊ី​និង‌​  ធម្មា​ចារ្យ​ខ្លះ​នាំគ្នា​មក​ពី​ក្រុង​យេរូ​សាឡឹម​ ទៅ​ជួប​ព្រះ​យេស៊ូ។‌​ គេ​ឃើញ​សាវ័ក​របស់​ព្រះអង្គ​ខ្លះ​ បរិភោគ​អាហារ​ដោយ​ដៃ​មិន​បរិសុទ្ធ‌ ​គឺគេ​ពុំបាន​លាង​ដៃជា​មុន។​ ធម្មតា​ពួក​ផារីស៊ី​និង​ជនជាតិ​យូដា​ទាំង​អស់​ តែង​តែ​ធ្វើ​ពិធី​លាង​ដៃ​ យ៉ាង​ស្អាត​ហ្មត់​ចត់​មុន​នឹង​បរិភោគ‌​ តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ។​ នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ​ ដរាប​ណា​គេមិន​បាន​ធ្វើ​ពិធី​លាង​សំអាត​ខ្លួន​ជាមុន​ទេ​ គេមិន​បរិភោគ​ឡើយ។​ គេ​កាន់​ទំនៀម​ទម្លាប់​ផ្សេងៗ​ទៀត​ជាច្រើន ​ដូចជា​ពិធី​លាង​ពែង​ លាង​ថូទឹក​ លាង​ឆ្នាំង‌​ លាងតុ​ជា​ដើម។​ ‌៥ពួក​ខាង​គណៈ​ផារីស៊ី ​និង​ពួក​ធម្មា​ចារ្យ​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖​ «ហេតុអ្វី​បានជា​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺនាំ​គ្នា​បរិភោគ​ដោយ​ដៃ​មិន​បរិសុទ្ធ​ដូច្នេះ?»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​ថា​ “

អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”​ត្រូវ​ណាស់​  ដូច​មាន​ចែង​ថា៖ ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ ‌‌‌‌ឯចិត្តគេនៅ​ឆ្ងាយពីយើង។ គេថ្វាយបង្គំយើង  តែឥតបានការអ្វីសោះ‌‌ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ។

អ្នក​រាល់​គ្នា​បោះ​បង់​ចោលវិន័យ​របស់​ព្រះជា​ម្ចាស់‌​ បែរ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ»។‌​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់​គ្នា​ប្រសប់​បំបាត់​វិន័យ​របស់​ព្រះ​ជា​ម្ចាស់​ចោល​‌បែរ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​ របស់​អ្នករាល់គ្នា​ផ្ទាល់​វិញ។‌​‌ លោក​ម៉ូសេ​បាន​ថ្លែង​ថា៖​ “ចូរ​គោរព​មាតា​បិតា​របស់​អ្នក​‌អ្នក​ណា​ជេរ​ប្រទេច​ផ្តាសា​មាតា​របស់​ខ្លួន​ត្រូវ​មាន​ទោស​ដល់​ជីវិតឈ”​ រីឯ​អ្នក​រាល់​គ្នា​វិញ​ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា៖​ ‌”ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្តាយ​ថា​អ្វីៗ ដែល​ខ្ញុំត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ​ បាន​រាប់ថា​គ័របាន់​ ស្រេច​ទៅ​ហើយ”​ (ពាក្យ​នេះ​ប្រែ​ថា ទុកជា​តង្វាយ​ថ្វាយ​ព្រះ​ជា​ម្ចាស់)។​ អ្នក​រាល់​គ្នា​ពុំទុក​ឲ្យ​ គាត់​ជួយ​ឪពុក​ម្តាយ​ឡើយ។​ អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ ដោយសារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។‌​ អ្នក​រាល់​គ្នា​បាន​េធ្វីការ​ផ្សេងៗជាច្រើន​  ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។