ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះយេស៊ូប្រោស អ្នកជំងឺនៅស្រុកកេនេសារ៉ែត
ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.៣៥-៥៦

កាល​ព្រះ​យេស៊ូ​និង​ក្រុម​សាវ័ក​ បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង‌​ក្នុង​ស្រុក​កេនេសារ៉ែត​ហើយ​គេ​ក៏នាំ​គ្នា​ចត​ទូក។​ ‌‌ព្រះអង្គ​យាង​ឡើង​លើ​គោក​ជាមួយ​សាវ័ក​‌​ ពេល​នោះ​មនុស្ស​ម្នា​ស្គាល់​ព្រះអង្គ​ភ្លាម។​‌ គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​ ហើយ​នាំគ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង​ ដែល​គេ​ឮ​ថា​ ព្រះអង្គ​គង់​នៅ។‌​ គ្រប់​កន្លែង​ដែល​ព្រះ​យេស៊ូ​យាង​ទៅ‌​ ទោះបី​នៅ​ក្នុង​ភូមិ​ ក្នុង​ក្រុង‌​ ឬ​តាម​ស្រុក​ស្រែ​ក្តី‌​ គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទីផ្សារ‌​ ទូល​អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ​ព្រះអង្គ​ប៉ុណ្ណោះ​ៗ​ អស់​អ្នក​ដែល​ពាល់​ព្រះអង្គ‌​ បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។