ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.១-៦

ព្រះ​យេស៊ូ​យាង​ចេញ​ពីទី​នោះ​ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ​ ក្រុម​សាវ័ក​ក៏ទៅ​តាម​ព្រះអង្គ​ដែរ។​ លុះ​ដល់​ថ្ងៃ​សប្ប័ទ​ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​ធម្មសាលា។​ មនុស្ស​ជាច្រើន​ដែល​បាន​ស្តាប់​ព្រះអង្គ​ ងឿង​ឆ្ងល់​ក្រៃ​លែង។​ គេ​និយាយ​គ្នា​ថា៖​ «តើ​គាត់​ដឹង​សេចក្តី​ទាំង​នេះ​មក​ពីណា ?‌‌​ ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វីទៅ ?​ ការ​អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ​កើត​ឡើង​ដោយ​វិធី​ណា? ​ ៣តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ជា​កូន​នាង​ម៉ារី‌‌​ ជា​បង​ប្អូន​របស់​យ៉ាកុប​ យ៉ូសេ​ យូដា​ និង​ ស៊ីម៉ូន​ទេឬអី ?​ ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​ ក៏រស់​នៅ​ក្នុង​ភូមិ​នេះ​ជាមួយ​យើង​ដែរ!»។‌​ ហេតុ​នេះ​ហើយ​បានជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​បាន​ឡើយ។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេថា៖​ «ធម្មតា​គេ​មើល​ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត​ ក្នុងក្រុម​គ្រួសារ​ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។​ នៅ​ទីនោះ​ ព្រះអង្គ​ពុំអាច​ធ្វើការ​អស្ចារ្យ​អ្វី​បាន​ឡើយ‌​បាន​ត្រឹម​តែ​ដាក់​ព្រះហស្ត​លើ​អ្នក​ជំងឺ​ខ្លះ​ ‌ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។​ ព្រះ​អង្គ​នឹក​ឆ្ងល់​ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។‌