ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៣.១-៦
ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ធម្ម​សាលា​ម្តង​ទៀត​ នៅទី​នោះ ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។​ ពួក​គេ​តាម​មើល​ព្រះ​យេស៊ូ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​ជា​ នៅ​ថ្ងៃ​សប្ប័ទ​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះ​អង្គ។​ ៣ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​ មក​ឈរ​នៅ​កណ្តាល​គេ​ឯណេះ»។‌ បន្ទាប់​មក​ ‌ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​ទៅ​គេ​ថា៖​ «នៅថ្ងៃ​សប្ប័ទ​ តើ​វិន័យ​អនុញ្ញាត​ឲ្យធ្វើ​អំពើ​ល្អ​​ ឬធ្វើអំពើអាក្រក់ ?‌ ​‌តើ ត្រូវ​សង្គ្រោះ​មនុស្ស​​ ឬ​ប្រហារ​ជីវិត​ចោល ? »។​   ពួកគេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។​ ព្រះ​យេស៊ូ​បែរ​ព្រះ​ភ័ក្ត្រ​ទត​មើល​ ទៅ​អ្នក​ដែល​នៅជុំវិញ​ទាំង​ព្រះ​ពិរោធ​ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ​ហប្ញ​ទ័យ​ ព្រោះ​គេ​មាន​ចិត្ត​រឹង​រូស។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​លាត​ដៃ​មើល៍ ! »។​ បុរស​នោះ​លាត​ដៃ‌‌​ ហើយ​ដៃ​របស់​គាត់​ក៏បាន​ជា​ដូច​ដើម​វិញ។​ ពួក​ខាង​គណៈ​ផារីស៊ី​ចេញពី​ធម្ម​សាលា​ ហើយ​ទៅ​ពិគ្រោះ​ជាមួយ​បក្ស​ពួក​ស្តេច​ហេរ៉ូដ​ភ្លាម​ ដើម្បី​រក​មធ្យោ​បាយ​ធ្វើគុត​ព្រះយេស៊ូ។