ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ២.២៣-២៨
មាន​ថ្ងៃ​មួយ​ជាថ្ងៃ​សប្ប័ទ‌​ ព្រះ​យេស៊ូ​យាង​កាត់​វាល​ស្រែ​សាវ័ករបស់​ព្រះអង្គ​ នាំគ្នា​ដើរ​បណ្តើរ‌​បូត​កួរ​ស្រូវ​បណ្តើរ។​ ពួក​ខាង​គណៈ​ផារីស៊ី​ទូល​ព្រះ​យេស៊ូ​ថា៖​ «សូម​លោក​មើល​ចុះ​ ហេតុអ្វី​បានជា​សិស្ស​របស់​លោក​ធ្វើការ​ ដែល​បញ្ញត្តិ​ហាម​មិនឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ ? »។​ ព្រះ​យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖​ «ក្នុង​គម្ពីរ​មាន​អត្ថបទ​មួយ​ស្តី​អំពី​ការ​ដែល​ព្រះ​បាទ​ដាវីឌ​ និង​បរិពារ​បាន​ប្រព្រឹត្ត​ នៅ​ពេល​ឃ្លាន‌​ ហើយ​ត្រូវ​ការ​អាហារ​បរិភោគ។​ នៅ​សម័យ​នោះ​ លោក​អប៊‌ីយ៉ា​ថារ​ធ្វើ​ជា​មហា​បូជា​ចារ្យ។​ ព្រះ​បាទ​ដាវីឌ​បាន​ចូល​ ទៅ​ក្នុង​ដំណាក់​របស់​ព្រះ​ជា​ម្ចាស់​យក​នំបុ័ង​ដែល​គេតាំង​ថ្វាយ​ព្រះជា​ម្ចាស់​ មក​សោយ‌​ ព្រមទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។​ តាម​វិន័យ​មាន​តែ​ពួក​បូជា​ចារ្យ​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។​ តើ​អ្នក​រាល់​គ្នា​មិន​ ដែល​អាន​អត្ថបទ​នោះ​ទេ​ឬ»។‌‌​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ព្រះ​ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស​ ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។​ ‌ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស​ ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។