Uncategorizedព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ២.០១-១២

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​   ព្រះ​យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាផានុម​វិញ​ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា​ព្រះអង្គ​គង់នៅ​ក្នុង​ផ្ទះ។​ មាន​មនុស្ស​យ៉ាង​ច្រើន​មក​មូល​ផ្តុំគ្នា​កក​កុញ​ គ្មាន​សល់​កន្លែង​ណា​សោះ​ឡើយ​ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏គ្មាន​សល់​ដែរ។​ ព្រះ​យេស៊ូ​ថ្លែង​ព្រះ​បន្ទូល​ ឲ្យ​គេ​ស្តាប់។‌​ មាន​បុរស​បួន​នាក់​សែង​មនុស្ស​ខ្វិន​ដៃ​ ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។​ ប៉ុន្តែ​ដោយ​មាន​មនុស្ស​ច្រើន​ពេក‌​ គេពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះ​យេស៊ូ​បាន​ឡើយ។‌​ ដូច្នេះ​គេ​ក៏ចោះ​ដំបូល​ផ្ទះ‌​ ចំពី​លើ​កន្លែង​ដែល​ព្រះអង្គ​គង់​ ហើយ​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង​ ចុះ​តាម​ប្រឡោះ​មក។​ កាល​ព្រះ​យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ‌​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖​ «កូន​អើយ !​‌ ខ្ញុំអត់​ទោស​ឲ្យ​អ្នក​បាន​រួចពី​បាប​ហើយ»។​ ពួក​ធម្មា​ចារ្យ​ខ្លះ​ដែល​អង្គុយ​នៅទី​នោះ​ រិះគិត​ក្នុង​ចិត្ត​ថា៖​ ៧«ហេតុ​ដូច​ម្តេច​ បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​ព្រះ​ជាម្ចាស់​ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​ព្រះអង្គ​បែប​នេះ ? ​ក្រៅ ពី​ព្រះ​ជាម្ចាស់​មួយ​ព្រះអង្គ​ តើ​នរណា​អាច​អត់​ទោស​មនុស្ស​    ឲ្យ​រួច​ពី​បាប​បាន ! »​។​ ព្រះ​យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម‌​ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុអ្វី​បានជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ ?​ បើខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា​ ‌”ខ្ញុំអត់​ទោស​ឲ្យ​អ្នក​បាន​រួចពី​បាប​ហើយ”​ឬថា‌​ “ចូរ​ក្រោក​ឡើង​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ”​ ‌តើឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង ?​ ប៉ុន្តែ​ខ្ញុំចង់​ឲ្យអ្នក​រាល់​គ្នា​ដឹងថា​បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​ឲ្យ​មនុស្ស​ នៅ​លើ​ផែន​ដី​នេះ​រួចពី​បាប​បាន»។​‌ព្រះអង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន‌​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ «ចូរ​ក្រោក​ឡើង‌​ យក​គ្រែ​ស្នែង​របស់​អ្នក​ ដើរ​ទៅ​ផ្ទះ​វិញ​ទៅ ! »។​ មនុស្ស​ខ្វិន​ក៏ក្រោក​ឈរ​ឡើង​ភ្លាម​‌យក​គ្រែ​ស្នែង​របស់​ខ្លួន​ ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ​ធ្វើឲ្យ​គេ​គ្រប់​គ្នា​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង​ ហើយ​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​‌ទាំង​ពោល​ថា៖​ «យើង​មិន​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ណា​មួយ​ ដូច​ពេល​នេះ​ឡើយ ! »។