ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ១.៤០-៤៥
គេ​អង្គុយ​ជា​ជួរ​ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់‌​ ជួរ​ខ្លះ​មាន​ហាសិប​នាក់។​ ព្រះ​យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ​ មក​កាន់‌​ទ្រង់​ងើប​ព្រះ​ភ័ក្ត្រ​ឡើង​ សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់​ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ក្រុម​សាវ័ក​ ដើម្បី​ឲ្យគេ​ចែក​បណ្តា​ជន​បរិភោគ​ ព្រះអង្គ​ក៏ចែក​ត្រីពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។​ អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។‌​ ‌ក្រុម​សាវ័ក​ប្រមូល​នំបុ័ង‌​និង​‌ត្រី​ដែល​នៅ​សល់​ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។​ ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង​ មាន​ប្រុសៗ​ ចំនួន​ប្រាំពាន់​នាក់។

រំពេច​នោះ​ ព្រះ​យេស៊ូ​បញ្ជា​ក្រុម​សាវ័ក​ ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ភូមិ​បេត​សៃដា​មុន​ព្រះអង្គ​ ហើយ​ព្រះអង្គ​ប្រាប់​បណ្តា​ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។‌