ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តលូកា ១.២១-២៨

ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​កាផា​នុម‌​ ជាមួយ​​ក្រុម​សាវ័ក។​ នៅថ្ងៃ​សប្ប័ទ​ព្រះ​យេស៊ូ​យាង​ចូល​ក្នុង​ធម្ម​សាលា​ ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។‌​ អ្នក​ ដែល​បាន​ស្តាប់​ព្រះអង្គ​ ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ ដែល​ព្រះអង្គ​បង្រៀន‌​ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពីពួក​ធម្មា​ចារ្យ។‌​ នៅ​ពេល​នោះ​ ក្នុង​ធម្មសាលា ​មាន​បុរស​ម្នាក់​ ដែល​ខ្មោច​ចូល​  ស្រែក​ឡើង​ថា៖​ «ព្រះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ !​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​យើង ?​ ‌ព្រះអង្គ​មក​បំផ្លាញ​យើង !​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ ដែល​មកពី​ព្រះ​ជាម្ចាស់»។​ ព្រះ​យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖‌​ «ស្ងៀម !​ ចេញ​ពី​អ្នក​នេះ​ភ្លាម ! »។​ ខ្មោចក៏​ធ្វើឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន‌​ ហើយ​វាចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។‌​ មនុស្ស​ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង​កាំង​ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ !​ លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។​ លោក​បញ្ជា​ទៅ​ខ្មោច​ ហើយ​ខ្មោច​ក៏​ស្តាប់​បង្គាប់​លោក»។​ ព្រះ​កិត្តិ​នាម​របស់​ព្រះ​យេស៊ូ​ល្បី​ខ្ចរ​ខ្ចាយ​ ពាស​ពេញ​តំបន់​កាលី​ឡេ​ទាំង​មូល។