ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៦.៣៤-៤៤

កាល​ព្រះ​យេស៊ូ​យាង​ឡើង​ពីទូក​មក​ ទត​ឃើញ​មហា​ជន​ច្រើន​យ៉ាង​នេះ‌​ ទ្រង់​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់​ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប​បីដូចជា​ចៀម​ដែល​គ្មាន​គង្វាល​ថែទាំ។​ ព្រះអង្គ​ក៏​បង្រៀន​គេ​ អំពី​សេចក្តី​ផ្សេងៗ​ជាច្រើន។​‌ ពេល​នោះ​ ថ្ងៃ​កាន់តែ​ជ្រេ​ណាស់​ហើយ​‌សាវ័ក​នាំគ្នា​ចូល​មក​គាល់​ព្រះ​យេស៊ូ​ ទូល​ព្រះអង្គ​ថា៖​ «ទីនេះ​ស្ងាត់​ណាស់​ ថ្ងៃក៏​ជិត​លិច​ផង​‌សូម​ប្រាប់​អ្នក​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ ទៅរក​ទិញ​ម្ហូប​អាហារ​បរិភោគ​ តាម​ផ្ទះ​តាម​ភូមិ​ជិតៗ​នេះ»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​វិញ​ថា៖​ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ ឲ្យ​គេ​បរិភោគ​ទៅ ! »។​ គេ​ទូល​ព្រះ​អង្គ​ថា៖​ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង​ ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ឬ ? »។​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ ‌«ទៅ​មើល​មើល៍​ ​‌អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ ? »។​ កាល​បាន​ដឹង​ហើយ​‌គេ​ទូល​ព្រះអង្គ​ថា៖​ «យើងខ្ញុំ​មាន​នំបុ័ង​ប្រាំ​ដុំ​ និង​‌ត្រីងៀត​ពីរ​កន្ទុយ»។​ ៣៩ព្រះ​យេស៊ូ​បង្គាប់​ក្រុមសាវ័ក​ឲ្យ​ប្រាប់​បណ្តា​ជន​អង្គុយ​ជាក្រុមៗ​ នៅ​លើ​ស្មៅ​ខៀវខ្ចី។​ គេ​អង្គុយ​ជា​ជួរ​ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់‌​ ជួរ​ខ្លះ​មាន​ហាសិប​នាក់។​ ព្រះ​យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ​ មក​កាន់‌​ទ្រង់​ងើប​ព្រះ​ភ័ក្ត្រ​ឡើង​ សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់​ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ក្រុម​សាវ័ក​ ដើម្បី​ឲ្យគេ​ចែក​បណ្តា​ជន​បរិភោគ​ ព្រះអង្គ​ក៏ចែក​ត្រីពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។​ អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។‌​ ‌ក្រុម​សាវ័ក​ប្រមូល​នំបុ័ង‌​និង​‌ត្រី​ដែល​នៅ​សល់​ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។​ ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង​ មាន​ប្រុសៗ​ ចំនួន​ប្រាំពាន់​នាក់។