ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ សន្តសន្តលូកា ២.៣៦-៤០

មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ ហាណ្ណា ជា​កូន​របស់​លោក​ផានូ‌អែល ក្នុង​កុល‌សម្ព័ន្ធ​អស៊ែរ។ គាត់​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ គាត់​នៅ​មេ‌ម៉ាយ​រហូត ឥឡូវ​នេះ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌វិហារ​ទេ គាត់​នៅ​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិ‌ស្ឋាន​ផង។ ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជា‌ម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សា‌ឡឹម។

កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ច‌ការ​ទាំង​អស់ ស្រប​តាម​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។ ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជា‌ម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។