ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩

អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ!​ អ្នក​ត្រូវ​វេទនា​ជា​ពុំខាន។​ អ្នក​ក្រុង​បេតសៃដា​អើយ!​ អ្នក​ក៏ត្រូវ​វេទនា​ដែរ។​ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស​ និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ​ ដូច​អ្នក​រាល់គ្នា​ឃើញ​នៅទី​នេះ‌​ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​នឹង​ប្រែ​ចិត្ត​គំនិត​ ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។​ ហេតុ​នេះ​ហើយ​ បាន​ជា​នៅ​ថ្ងៃ​ដែល​ព្រះជា​ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ អ្នក​ក្រុង​ទីរ៉ូស​និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ ស្រាល​ជាង​អ្នក​រាល់​គ្នា។​ អ្នក​ក្រុង​កាផានុម​អើយ!​ កុំនឹក​ស្មាន​ថា​ អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ​ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ»។

ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ ទៅ​សាវ័ក​ទៀត​ថា៖​ «អ្នក​ណា​ស្តាប់​អ្នក​រាល់​គ្នា​ ‌ក៏ដូច​ជា​ស្តាប់​ខ្ញុំ​ដែរ។​ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា​ ក៏​ដូចជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ​ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ​ក៏ដូចជា​មិន​ទទួល​ព្រះអង្គ​ ដែល​ចាត់ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។